ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​គោលជំហ​​គំរាម​ធ្វើបាតុកម្ម​ទូ​ទាំងប្រទេស​ ​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​គោលជំហ​​គំរាម​ធ្វើបាតុកម្ម​ទូ​ទាំងប្រទេស​ ​

​ភ្នំពេញ​៖ ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី ២៦ សីហា នេះ នៅ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ លោក សម រង្ស៊ី ប្រមុខ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មានប្រសាសន៍​ពី​ជំហរ​ចុងក្រោយ​របស់ខ្លួន​ដឹងថា​ខ្លួន​នៅតែ​ប្រកាន់​នូវ​គោលជំហ​ធ្វើបាតុកម្ម​ទូទាំងប្រទេស ដែល​ការ​គំរាម​ខាងលើនេះ
​មាន​អ្នកគាំទ្រ​ដោយមាន​ការជួបជុំ​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្បែរ​រមណី​ដ្ឋា​ន​វត្តភ្នំ រសៀល​ម៉ោង​៤ ថ្ងៃទី​២៦​សីហា​បន្តិចទៀតនេះ​។​
​    ​ការធ្វើ​បាតុកម្ម​នេះ​នឹង​ប្រារព្ធ​ទៅ​ទូទាំងប្រទេស​តែម្ដង​។ លោក សម រង្ស៊ី បន្តទៀតថា​« យើង​នឹង​បំផុស​ពលរដ្ឋ​ខ្មែរ​ឲ្យ​ធ្វើបាតុកម្ម​ទូទាំងប្រទេស​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​រក​ច្រកចេញ​មិនឃើញ ទាំង​យន្តការ​ច្បាប់​ទាំង​ការចរចា​។ រូបលោក​និង អនុប្រធាន​កឹម សុខា ទៅដល់​ទីណា​ដែលមាន​ប្រជាពលរដ្ឋ​គាំទ្រ​គ្រប់​ទីកន្លែង ហើយ​ពួកគាត់​មិន​បំពេញចិត្ត​ទៅនឹង​លទ្ធផល​នោះទេ​។​យើង​មិនមែន​ធ្វើបាតុកម្ម​តែ​នៅ​ភ្នំពេញ​នោះទេ​បាតុកម្ម​នឹង​ផ្ទុះ​នៅ​ទូទាំងប្រទេស​តែម្ដង​»​។
​    ​បញ្ជាក់ប្រាប់​តំណាង​សង្គម​ស៊ីវិល និង​ក្រុម​អ្នកសារព័ត៌មាន និង​អន្តរជាតិ លោក​ប្រធាន​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​ខ្លួន​មាន​យុទ្ធវិធី​ទាំង​៣​យ៉ាង ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្តធ្វើ​ចាប់ពីពេលនេះ​ត​ទៅមុខទៀត​។ យុទ្ធវិធី​ទាំង​៣​នោះ​រួមមាន​ទី​១៖​ជម្រុញ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជា​ឲ្យ គ​.​ជ​.​ប​បើក​កញ្ចប់​សុវត្ថិភាព «​ក​» នៅតាម​ខេត្ត​មួយចំនួនទៀត​ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​។​យុទ្ធវិធី​ទី​២ គឺ​ទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​ធ្វើការ​ស្រាវជ្រាវ​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។​ចំណែក​យុទ្ធវិធី​ទី​៣​នោះ ដែលជា​ជម្រើស​ចុងក្រោយបង្អស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ​បាតុកម្មអហិង្សា​និង​សន្តិវិធី​ដែល​អាច​នឹង​កើតមានឡើង​នៅ​ទូទាំងប្រទេស​។​ជា​បាតុកម្ម​ដែល​ចូលរួម​ដោយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដើម្បី​ទាមទារ​យុត្តិធម៌​។​
​    ​ជាមួយគ្នា​នោះ ប្រធាន​គណបក្សប្រឆាំង លោក​សមរង្ស៊ី​នៅតែ​បន្ត​ចោទប្រកាន់ថា​ភាពមិនប្រក្រតី​នៃ​ដំណើរការ​បោះឆ្នោត​មិនបាន​ដោះស្រាយ​តាម​អ្វី ដែល​លោក​ចង់បាន​…​និង​លោក សមរង្ស៊ី បាន​ចោទថា​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​ច្បាប់កំពូល​រួមទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស និង​ដែល​កំពុង​ឈ្នះឆ្នោត​សកល​គឺជា​ក្រុម​ដែល​ជាប់ជំពាក់​គ្នា​។​
​សូម​រំលឹក​ផងដែរ​ថា កន្លងមក លោក​សមរង្ស៊ី​បានស្នើ​ឱ្យមាន​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​ស្ថិតនៅ​ក្រៅច្បាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ​និង​សង្គម​ស៊ីវិល និង​អង្គការ​សង្កេតការណ៍​ជាតិ​-​អន្តរជាតិ​។​ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះឆ្នោត     ឯណោះ​វិញ​នោះ​នៅ
​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ចុងក្រោយ​ចំពោះ​ការ​ចោទ​និង​ការទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បន្ត​ប្រឆាំង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ទេ​៕

ដោយៈ សេរី​មករា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya