បាត់ដំបងៈ លោកអនុសេនីយ៍ឯក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួន មានឈ្មោះ ញឹម ចាន់នឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិ កកោះឃុំបារាំង ធ្លាក់ស្រុកភ្នំព្រឹក។ ចំណែកជនរងគ្រោះ មានអាយុ៥ឆ្នាំ មានទីលំនៅភូមិ ។
នគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ តាមពាក្យ របស់ម្តាយជនរងគ្រោះ ពីបទរំលោភ អនីតិជន អាយុ៥ឆ្នាំ កាលពីវេលាម៉ោង១៥ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុចភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក រួចកសាង សំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅស្នងការ នគរបាលខេត្ត ។
តាមសម្តីម្តាយ ជនរងគ្រោះឈ្មោះ ហេង ចិន្តា អាយុ៣២ឆ្នាំ បានរៀបរាប់ ក្នុងពាក្យបណ្តឹង ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែសីហា កូនស្រីរបស់បាននិយាយ ប្រាប់ខ្លួនថា នៅចន្លោះម៉ោង៣រសៀល ថ្ងៃដដែល កូនស្រីរបស់គាត់បានទៅលេងផ្ទះតា របស់វាឈ្មោះ កុច សុភឿន អាយុ៤៩ឆ្នាំ ដែលមានចម្ងាយពីផ្ទះខ្លួន ប្រហែល៣០០ម៉ែត្រ ពេលកូនស្រីទៅដល់រត់លេងជាធម្មតា លុះដល់ចាស់ៗ មានដេកលក់ អស់ជនសង្ស័យ បានហៅនាង មកជិតរួចធ្វើសកម្មភាព យកប្រដាប់ភេទ មកត្រដុះប្រដាប់ក្មេង រហូតដល់ចេញទឹកកាមប្រឡាក់ ពេញខ្លួននាង ហើយក៏ដើរចេញទៅផ្ទះបាត់ទៅ។ លុះដល់ពេលល្ងាចកូនស្រី និយាយប្រាប់ម្តាយឲ្យដឹងរឿង រួចក៏ទៅប្តឹង សមត្ថកិច្ចឲ្យជួយ អន្តរាគមន៍ តែម្តង។ ក្រោយពីបាន ទទួលពាក្យបណ្តឹង ហើយសមត្ថកិច្ច បានចុះធ្វើការឃាត់ខ្លួន
ជនសង្ស័យ នាំយកមកអធិការ ស្រុកដើម្បីសួរនាំ។
ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនគ្រាន់តែបានយក ប្រដាប់ភេទមកញល់ត្រដុះ លើប្រភេទនាង រហូតដល់ចេញ កាមបាន សម្រេចពិតប្រាកដមែនតែមិនបានស៊ីជម្រៅនោះទេ៕
» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ឃាត់ខ្លួនពីបទរំលោភក្មេងអាយុ៥ឆ្នាំ