ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » នៅ​បន្ទាយមានជ័យអ្នករត់​តាក់ស៊ី​លើកគ្នា​យក​ឡានទៅ​តម្រៀប​លើផ្លូវ​ជាតិ​លេខ​៥ ស្ទះ​ចរាចរណ៍ ​

នៅ​បន្ទាយមានជ័យអ្នករត់​តាក់ស៊ី​លើកគ្នា​យក​ឡានទៅ​តម្រៀប​លើផ្លូវ​ជាតិ​លេខ​៥ ស្ទះ​ចរាចរណ៍ ​

​​បន្ទាយ​មា​ជ័យ​៖​ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២៦ សីហា​នេះ ត្រង់ចំណុច ភូមិ​សាលា​ក្រហម ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

ក្រុម​អ្នករត់​តាក់ស៊ី​បាន​យក​រថយន្ត​ជាច្រើន​គ្រឿង​របស់​ពួកគេ ទៅ​តម្រៀប​លើផ្លូវ​ជាតិ​លេខ​៥ បណ្ដាល​ឲ្យ​កកស្ទះ​ជាច្រើន​គីឡូម៉ែត្រ ដែលជា​ការតវ៉ា​លើកដំបូង បន្ទាប់ពី​គយ​បាន​ចាប់​រថយន្ត​របស់​ពួកគេ​ចំនួន​៦​គ្រឿង កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ សីហា​ឆ្នាំ ២០១៣  ។​

​អ្នករត់​តាក់ស៊ី​មួយ​រួប​បាន​និយាយថា ក្រុម​គយ​ចល័ត​នៅ​ចំណុច​ខាងលើ​បាន​ប្រដេញ​ស្ទាក់ចាប់​ឡាន​របស់​ពួកគេ​ចំនួន ៦​គ្រឿង ដែល​ពុំ​ធ្លាប់មាន​កន្លងមក យកទៅ​ទុក​នៅ​សាខាគយ​ខេត្តបន្ទាយមានជ័យ ។ លុះ​ក្រោយមក​បាន​ដោះលែង​២​គ្រឿង​មកវិញ​ជា​ថ្នូរ និង​លុយ​២០​ម៉ឺន​រៀល ចំណែក​៤​គ្រឿង​ដែល​នៅ​សេសសល់ ខាង​គយ​បានកំណត់​ឲ្យ​បង់លុយ​ពី​៤០០​ទៅ​៥០០ ដុល្លារ​ទើប​ដោះលែង ។ ទាំងនេះ​គឺជា​មូលហេតុ​សំខាន់​ផ្ដើម​ឲ្យ​មានការ​លើកគ្នា​តវ៉ា ៕សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya