ប្រភពស៊ីនហួបានរាយការណ៍ថា នៅ ភាគខាងជើងខេត្ដ Nineveh ខ្មាន់កាំ- ភ្លើងបានប្រើកាំភ្លើងបាញ់ទៅលើទាហាន ស្លាប់៥នាក់ ខណៈដែលកំពុងតែជិះរថយន្ដធុនតូចមួយគ្រឿងល្បាតនៅជិតប្រជុំ ជន Shora ចម្ងាយពីទីក្រុងបាដាដ៤០០ គីឡូម៉ែត្រ ។
កាលពីថ្ងៃអាទិត្យនេះ អំពើហិង្សាបាញ់ប្រហារ, បំផ្ទុះគ្រាប់បែកបានកើត ឡើងនៅទីតាំងផ្សេងៗពីគ្នាក្នុងប្រទេស អ៊ីរ៉ាក់បានសម្លាប់មនុស្សយ៉ាងហោច ណាស់៤៥នាក់ និងរបួស១១៣នាក់នាំឱ្យមានការបារម្ភថា ប្រទេសនេះអាចនឹង វិលត្រឡប់ទៅរកអំពើហិង្សាសម្លាប់ រង្គាលដូចពេលកន្លងមក ។
ចំណែកអ្នកស្លាប់៤នាក់ទៀតបាន កើតឡើងដោយសារតែការបំផ្ទុះគ្រាប់ បែកក្នុងរថយន្ដស្ថិតនៅទីប្រជុំជន Balad ចម្ងាយ៨០គីឡូម៉ែត្រភាគខាង ជើងទីក្រុងបាដាដ និងរងរបួស២១នាក់។ ស្ថិតក្នុងថ្ងៃជាមួយគ្នានេះដែរ ការបាញ់ ប្រហារ, ការបំផ្ទុះគ្រាប់បែកនៅតាម ដងផ្លូវ និងការបាញ់ប្រហារផ្សេងៗទៀត បានកើតឡើងនៅកន្លែងដទៃទៀតក្នុង
ប្រទេសអ៊ីរ៉ាក់បណ្ដាលឱ្យស្លាប់ និងរបួស មនុស្សយ៉ាងច្រើនអនេក ។
ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃ ថា សន្ដិសុខក្នុងប្រទេសអ៊ីរ៉ាក់បានចាប់ ផ្ដើមអាក្រក់ឡើងវិញ បន្ទាប់ពីការបង្ក្រាប របស់កម្លាំងសន្ដិសុខទៅលើបាតុករ អារ៉ាប់និកាយសាន់នីស្ថិតនៅទីប្រជុំជន Hawijah កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ។ ការបង្ក្រាបក៏ចាប់ផ្ដើម កើតឡើងជាហូរហែទៅលើជំរំដែល សម្បូរពួកកុលសម្ព័ន្ធសាន់នី
រស់នៅ ។ ដោយមូលហេតុនេះហើយ ទើបមាន ការលបវាយប្រហារពីសំណាក់ពួកឧទ្ទាម ជាបន្ដបន្ទាប់នៅក្នុងប្រទេសអ៊ីរ៉ាក់បណ្ដាល ឱ្យស្លាប់ និងរបួសរាប់ពាន់នាក់ ៕