ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានអន្តរជាតិ » ស្លាប់​៦​​និង​របួស​​៣៥​នាក់ រថភ្លើង​​បើក​ធ្លាក់​ផ្លូវ​ ​

ស្លាប់​៦​​និង​របួស​​៣៥​នាក់ រថភ្លើង​​បើក​ធ្លាក់​ផ្លូវ​ ​

លោក Cesar Burelo ប្រធាន​ក្រុម សង្គ្រោះបន្ទាន់​ប្រចាំ​រដ្ឋ Tabasco បាន​ប្រាប់​រ៉​យ​ទ័​រថា “​រថភ្លើង​នេះ​បាន​ដឹក​ជន អន្ដោប្រវេសន៍​ភាគច្រើន​មកពី​តំបន់ អាហ្វ្រិក​កណ្ដាល​ឆ្ពោះទៅកាន់​អាមេរិក​។ លុះ​មកដល់​ចំណុចកើតហេតុ​រថភ្លើង នេះ​បាន​បើក​ធ្លាក់​ផ្លូវ ហើយ​មូលហេតុ ដោយសារ​ប្រព័ន្ធ​ផ្លូវដែក​នេះ​តែម្ដង​”​។​
​យ៉ាងហោចណាស់​មនុស្ស​៦​នាក់​បាន បាត់បង់​ជីវិត​និង​៣៥​នាក់​បាន​រងរបួស បន្ទាប់ពី​ហេតុការណ៍​រថភ្លើង​ដឹកទំនិញ ដែលមាន​ឈ្មោះថា La Bestia បាន បើក​ធ្លាក់​ផ្លូវ​ស្ថិតនៅ Huimanguillo រដ្ឋ Tabasco ភាគខាងត្បូង​ម៉ិ​ក​ស៊ី​កូ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៣ ។​
​ទោះយ៉ាងណា លោក  Burelo មិន បាន​បញ្ជាក់ថា តើ​អ្នកដំណើរ​ប៉ុន្មាន​នាក់ ដែល​ស្ថិតនៅក្នុង​រថភ្លើង​ជួប​គ្រោះថ្នាក់ នេះឡើយ ដោយ​លោក​បញ្ជាក់ថា ភាគ ច្រើន​ជា​ជនអន្ដោប្រវេសន៍ ហើយ​បាន រត់គេចខ្លួន​ក្រោយ​កើតហេតុ ។ មនុស្ស​៥​នាក់​បាន​បាត់​បង់ជីវិត​នៅ​កន្លែង​កើត ហេតុ និង​ម្នាក់ទៀត​បាន​បាត់បង់​ជីវិត ពេល​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្បែរ​នោះ ។ ចំណែក​អ្នករងរបួស​មាន ៣៥​នាក់ ហើយ​១៦​នាក់​រងរបួស​ធ្ងន់ ៕

​ដោយ​៖ សហការី​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya