កំពត ៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងជានាយការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរ បាលខេត្តបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី ២៥ សីហា ២០១៣ថា ជនជាឃាតករដែលសមត្ថកិច្ចជំនាញវែកមុខនោះឈ្មោះមើ យ៉ាវ៉ាន់ ហៅអាគរ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ
ទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ត្រូវជាបងប្អូនជីដូនមួយឪពុកកុមារីរងគ្រោះ។
ឃាតករសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំយ៉ាងព្រៃផ្សៃ ដោយធ្វើសកម្មភាពរំលោភ ហើយវាយដំនៅលើផ្ទៃមុខ រួចច្របាច់.កឱ្យស្លាប់ដោះយកក្រវិលមាសចំនួន២ហ៊ុន ហើយបីសាកសពទៅប្លុងចោលនៅលើសំយ៉ាបមុខផ្ទះអ្នកស្រុក ត្រូវនគរបាលបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការស្រាវជ្រាវ ។
លោកបន្តថា នៅព្រឹកថ្ងៃទី២៦ សីហា ២០១៣ ក្រោយពីសមត្ថកិច្ចរបស់លោកនាំខ្លួនជនសង្ស័យតាមការស្រាវជ្រាវមក កាន់ការិយាល័យកម្រិតធ្ងន់ដើម្បីធ្វើការសាកសួរ ដំបូងជននេះមិនព្រមសារភាពទេ ដោយសមត្ថកិច្ចបានព្យាយាមធ្វើតាមនីតិវិធីអស់រយៈពេលជាច្រើនម៉ោង ទើបជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ច។ ក្រោយពី
ប្រមូលបានវត្ថុតាងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនល្មើស សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។
បើតាមម្តាយក្មេងស្រីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងកូនស្រីបានទៅមើលទូរទស្សន៏នៅផ្ទះអ្នកជិតខាង ដោយក្មេងស្រីរងគ្រោះបានចេញមកផ្ទះមុន ហើយក៏បានខ្លួនតាំងពីម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ សីហា និងត្រូវបានអ្នកភូមិបើកទ្វារផ្ទះឃើញដេកស្លាប់នៅសំយ៉ាបមុខផ្ទះ ដោយដណ្តប់ភួយកាលពីម៉ោង៥ព្រឹកថ្ងៃអាទិត្យនេះ ។ ម្តាយក្មេងស្រីរងគ្រោះបានបញ្ជាក់ឲ្យដឹងទៀតថា កូនស្រីរបស់ខ្លួនបានបាត់ក្រវិលទម្ងន់២ហ៊ុន ។ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីប្លន់ស្លាប់យកក្រវិល ហើយជនសង្ស័យអាចជាមនុស្សស្គាល់គ្នា ៕
» ព័ត៌មានជាតិ » ឃាតកររំលោភសម្លាប់ក្មេងស្រីត្រូវសមត្ថកិច្ចចាប់ខ្លួន