ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រសួងមហាផ្ទៃ​​រក​វិធី​ការទប់ស្កាត់​ពលករ​​ចំណាកស្រុក​ទៅ​ធ្វើ​ការខុសច្បាប់​នៅ​ប្រទេស​ថ្ងៃ​

ក្រសួងមហាផ្ទៃ​​រក​វិធី​ការទប់ស្កាត់​ពលករ​​ចំណាកស្រុក​ទៅ​ធ្វើ​ការខុសច្បាប់​នៅ​ប្រទេស​ថ្ងៃ​

​ខេត្ត​បន្ទាយ​មាន​ជ័​យៈ ក្រសួងមហាផ្ទៃ និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ច ប្រជុំ​មួយ​ដើម្បី​ទប់ស្កាត់​បញ្ហា ការធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការខុសច្បាប់​នៅ​ប្រទេស​ថៃ​។​
​កិច្ចប្រជុំ​ពិភាក្សាបាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៣ សីហា ២០១៣ នៅ​សាលប្រជុំ​សាលា ខេត្តបន្ទាយមានជ័យ​ក្រោ​មា​ការចូលរួម​ពី​សំណាក់ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ​ជាមួយនិង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ។​
​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់​អ្នក សារព័ត៌មាន​ថា បញ្ហា ចំណាកស្រុក​គឺមាន​សកម្មភាព​ច្រើន​នៅ​ខេត្តបន្ទាយមានជ័យ​ព្រោះ​ខេត្ត​ជាប់​ព្រំប្រទល់​ជាមួយ​ថៃ​។​
​លោកស្រី​បាន​បន្តថា ចំពោះ​បញ្ហា​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ គឺជា​ការឈឺ​ក្បាល​របស់ សមត្ថកិច្ច ហើយ​បញ្ហា​នេះ​ជាការ​គិត​គួរ​យ៉ាងសំខាន់​រប​សា់ជ​រដ្ឋាភិបាល​។​
​លោកស្រី​បន្ថែមថា កន្លងមក រាជរដ្ឋាភិបាល​បានធ្វើការ​ទប់ស្កាត់​ពល​ករ​ចំណាកស្រុក ដោយសារ ថា​ការ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​គឺ​ប្រកបដោយ​គ្រោះថ្នាក់​ប្រសិនបើ​មិន​ទៅដោយ​មិន​ស្របច្បាប់​។​
​លោកស្រី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​បន្តថា ទោះបីយ៉ាងណា នៅ​មិនអាច​ទប់ស្កាត់​បានទេ ដោយសារ​នេះ គឺជា​ឱកាស​រក​ការងារ​ធ្វើ និង រកប្រាក់​ចំណូល​ប្រចាំថ្ងៃ​របស់គាត់​។ ដូច្នេះ យើង​មិនអាច​ហាមឃាត់​គាត់​មិន​ឲ្យ​ប្រក​បរបរ​ចិញ្ចឹមជីវិត​បានទេ​។​
​លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ បាន​លើកឡើងថា ខេត្តបន្ទាយមាន ជ័យ មាន​ពលករ​ចំណាកស្រុក​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ច្រើនជាងគេ បើ​គិត​រយៈពេល​៣​ខែ​ចាប់ពី​ខែឧសភា ដល់​ខែកក្កដា ២០១៣ ប្រជាជន​នៅតែមាន​កំណើន​ច្រើន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ទោះបីជា មានការ​ទប់ស្កាត់​អប់រំ​យ៉ាងណាក៏ដោយ​ក៏​បានតែ​ប៉ុណ្ណា
​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ត្រឡប់​ទៅវិញ​ដដែល ។​
​លោកស្រី ជូ ប៊ុន​អេង​បាន​ប្រសាសន៍​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​កំពុង​សិក្សា​នៅ​ស្វែងរក​នីតិវិធី ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​ចេញទៅ​ក្រៅប្រទេស​បាន​ចំណូល​ល្អ និង ទទួល​ការគោរព​សិទ្ធ និង​សេចក្តីថ្លៃថ្នូរ​៕

សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya