ក្រចេះ៖នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ លើកយកសំណុំរឿងមកជំនុំជម្រះសារជាថ្មី តបតាម បណ្តឹងឧទ្ឋរណ៍ របស់ ព្រះរាជអាជ្ញារងខេត្តក្រចេះ ប្តឹងប្រឆាំងនឹងបទចោទប្រកាន់ ព្រមទាំងកម្រិតនៃការផ្តន្ទា ទោស ។
ចំពោះសេចក្តីសម្រេចនេះ ជនជាប់ចោទទាំងពីរបានទទួលយក ដោយពុំបានប្តឹង ឧទ្ឋរណ៍ នោះទេ ។ ប៉ុន្តែ ព្រះរាជអាជ្ញារង បានប្តឹងឧទ្ឋរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយបញ្ជាក់ឲ្យធ្វើការចោទប្រកាន់ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ។ សាលាឧទ្ឋរណ៍ បានលើកយកសំណុំរឿងនេះ មកជំនុំជម្រះ ដោយមានលោក ញូង ធុល ជាប្រធាន លោក ឃុន លាងម៉េង លោក យ៉ុង ណារ៉ុង ជាសមាជិក និង លោក ហ៊ាន រិទ្ឋ ជាតំណាងមហាអយ្យការ ។
តាមអង្គហេតុ គឺ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ ក្នុងភូមិសំបូរ ឃុំស្វាយច្រេះ ស្រុកស្នួល សមត្ថកិច្ចចម្រុះ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងស្តុកឈើគ្រញូងរបស់ ឈ្មោះ ថៃ គា ។ ប៉ុន្តែខណៈនោះ ថៃ គា បានស្ពាយកាំភ្លើងអាកា បាញ់រះទៅលើក្រុម សមត្ថកិច្ច តែពុំមានអ្នករបួសនោះទេ ។ ក្រោយមក ថៃ គា បានជិះរថយន្តទៅភ្ជង់គំរាម សមត្ថកិច្ចកុំឲ្យមកបង្ក្រាបទីតាំងស្តុកឈើគ្រញូង នេះទៀត ។ មួយសន្ទុះកម្លាំងប៉េអឹមជាច្រើន នាក់ បានចុះឃាត់ខ្លួន ថៃ គា និង រឹបអូសឈើគ្រញូងជាច្រើនទុកជាវត្ថុតាង ។ទោះបីយ៉ាងណា លោក ហ៊ាន រិទ្ឋ តំណាងមហាអយ្យការ បានច្រានចោលបណ្តឹង ឧទ្ឋរណ៍របស់ព្រះរាជអាជ្ញាខេត្តក្រចេះ ហើយសំណូមពរចៅក្រមឲ្យតម្កល់សាលក្រមតុលាការ ខេត្តក្រចេះទុកជាបានការដដែល ។ ក្រោយការសួរដេញដោល ចៅក្រមបានលើពេលប្រកាសសាលដីកា ទៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ៕
ដោយ៖ សហការី