ភ្នំពេញ ៖ បើតាមប្រភពព័ត៌មានថា ការប៉ះទង្គិចគ្នានេះ គឺដោយសារក្រុមសហជីពបំផុសបំផុលឱ្យកម្មករធ្វើកូដកម្មទាមទារលក្ខ ខណ្ឌ១៣ចំណុច តែកម្មករមិនព្រមក៏បង្កជាហិង្សាកើតឡើង បណ្តាលឱ្យមានអ្នករងរបួសតែម្តង ។
កម្មកររោងចក្រកាត់ដេរ យីហោ ដេអបក្លូបល ៥នាក់និងក្រុមសហជីព២នាក់រងរបួស ក្នុងហេតុការណ៍ប៉ះទង្កិចគ្នាមួយប្រាវ រវាងក្រុមសហជីប៤រួមគ្នានិងកម្មករ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ សីហា ២០១៣ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ក្រុមសហជីព៤រួមគ្នានោះមាន ១- សហជីពសហព័ន្ធកម្មករខ្មែរ ២- សហជីពសហព័ន្ធដើម្បីសិទ្ធិការងារ ៣- សហជីពសហព័ន្ធពលកម្ម និង៤- សហជីពសហព័ន្ធសន្តិភាពដើម្បីកម្មករ ៕ ដោយ៖ សហការី