ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» Breaking News, ព័ត៌មានជាតិ » ស្លាប់​ម្នាក់​​របួសធ្ងន់​2​នាក់​​ខណ​:​បើក​ម៉ូតូ​បុក​ឡាន ​

ស្លាប់​ម្នាក់​​របួសធ្ងន់​2​នាក់​​ខណ​:​បើក​ម៉ូតូ​បុក​ឡាន ​

បន្ទាយមានជ័យ​៖ យុវជន​ម្នា​ក់បាន​ស្លាប់ និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ខណ​:​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស RX350 កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ ថ្ងៃទី​25​សីហា​2013​ចំណុច​ផ្លូវបំបែក​ជា​អក្សរ​អ៊ិ​ល​ចួ​ល​នាគ​ទិព្វ​១ ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ច​ទទួលបន្ទុក​គ្រោះថ្នាក់
​ចរាចរ​ខាងលើ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​មាន​.១, ឈ្មោះ ហុង លី​ហ្វី​ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​ឌុប​បាន​ស្លាប់ ២, ឈ្មោះ មឿ​ន ភេទ ប្រុស អាយុ​១៦​ឆ្នាំ រ​បូស​ធ្ងន់ អ្នក​ទាំង​២​រស់នៅ​ភូមិ​-​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​, ៣.​យ៉ឹ​ន សំនៀង ភេទ​ស្រី អាយុ​១៩​ឆ្នាំ រ​បូស​ធ្ងន់ រស់នៅ​ភូមិ​កើត​ហា​តុ បម្រើការ​នៅ​ហាង​ម៉ាស្សា​យីហោ
​សៀមរាប អ្នក​ទាំង​៣​ជិះ​ម៉ូ​តួ​ម៉ាក់​ឃ្លី​ក​ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ក្រហម​អត់​ស្លាក​លេខ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX350 ស៊េរី​ទំនើប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២T-4344 ។ ក្រោយ​បង្កហេតុ​អ្នកបើកបរ​គេច​បាត់ស្រមោល​។ សមត្ថកិច្ច​បាន​បញ្ចាក់​បន្ថែមថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​អ្នក​បាន​ជិះ​ម៉ូតូ​ធ្វើដំណើរ
​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥​ពី​លិចទៅ​កើត​ដោយមាន​ល្បឿន​លឿន ។ លុះ​មកដល់​ចំនុចកើតហេតុ​រថយន្ត​បង្ក​បាន​ចេញពី​ផឹកស៊ី​នៅ​ហាង​ពន្លឺ​នាគ​ទិព្វ​១​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​កំណាត់​ផ្លូវ​ប៉េ​តុង ពេល​ដល់​ចំនុចកើតហេតុ​ដូចគ្នា ក៍​ត្រូវ​ម៉ូតូ​បុក​ចំ​ទ្វារ​ផ្នែក​ស្ដាំ​បណ្ដាល​ឲ្យ​អ្នក​ឌុប​បាក់ក ស្លាប់​នៅ​កន្លែង​ភ្លាម ៗ យ៉ាង​អាណោច​អាធ​ម៍​។  រីឯ​២​នាក់​ដែល​ជិះ​ពីក្រោយ​ផ្លោង​ពីលើ​រថយន្ត​ទៅ​ម្ខាង​រថយន្ត​រង របួសធ្ងន់ ។​អ្នកបើករថយន្ត​បាន​បើក​រត់​ប្រហែល​៣០០​ម៉ែត្រ​ទើប​ចុះ​ពី​រថយន្ត​រត់គេច ខ្លួន​បាត់ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង ដើម្បី​រង់ចាំ​ម្ចាស់ខ្លួន​ចូលមក
​ដោះស្រាយ ។ ចំណែក​អ្នក​រងរ​បូស​សមត្ថកិច្ច​ហៅ​រថយន្ត​អង្ក​កា​រកា​ម៉ា​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​និង​ម្នាក់ទៀត​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​គ្លីនិក​ឯកជន​ប៉ោយ​ប៉េ​ត​៕

ដោយ សម្បត្តិ​សីហា​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya