ប៉ូលិសសខណ្ឌសែនបាន ចាប់ខ្លួនយុវជន២នាក់ជាមួយថ្នាំញៀន១កញ្ចប់កាលពី វេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៣ នៅក្នុងងភូមិត្រពាំងឈូក(ម្តុំខាងពេទ្យលោកសង្ឃ)សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។
យុវជនពាក់ព័ន្ធថ្នាំញៀនខាងលើនេះមានឈ្មោះ ភួង ធារី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនិងឈ្មោះស៊ឹម រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងធ្មេញស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសព្រហ្មទណ្ទសែនសុខបានឲ្យដឹថាការឃាត់យុវជនទាំង២នាក់ខាងលើ ធ្វើឡើង ខណៈពេលពួកគេជិះម៉ូតូមកទិញថ្នាំញៀនប្រើប្រាស់នៅម្តុំមុខពេទ្យ លោកសង្ឃក្នុងភូមិត្រពាំងឈួកដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនឆែកឆេរ រកឃើញថ្នាំញៀន១កញ្ចប់តូចនៅក្នុងយុវវជននេះ។ជាមួយនេះប៉ូលិសបានដកហូតទូរស័ព្ទដៃចំនួន២គ្រឿងនិងម៉ូតូម៉ាក់ឆាលីមួយគ្រឿង ដែលគេជិះធ្វើសកម្មភាព។
គួរបញ្ជាក់ថាថ្នាំញៀនត្រូវបានពួកឈ្មួញធ្វើចរាចរជារៀងរាល់ថ្ងៃ យូរៗគេឃើញអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាបម្តង។មានមូលហេតុអ្វីបានជាសមត្ថកិច្ចបង្ក្រាបមិនអស់នោះ?៕
សុវណ្ណ សុខា