ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » បើកឡាន​រេ​ចង្កូត​​ក្រ​ទ្បា​ប់​​បុក​សិប្បកម្ម​​ឆ្លាក់​ថ្ម​នៅ​​ស្រុក​ព្រះនេត្រព្រះ ​

បើកឡាន​រេ​ចង្កូត​​ក្រ​ទ្បា​ប់​​បុក​សិប្បកម្ម​​ឆ្លាក់​ថ្ម​នៅ​​ស្រុក​ព្រះនេត្រព្រះ ​

បន្ទាយ​មាន​ជ័​យៈ រថយន្ត​ឆ្លាម​មួយគ្រឿង​បាន​ក្រឡាប់​បុក​កន្លែង​ឆ្លាក់​ថ្ម​មួយកន្លែង​នៅ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ម៉ោង​៥​ថ្ងៃទី​២៥​សីហា​២០១៣​បណ្តាលអោយ​តៃកុងរ​ថយ​ន្ថ​រងរបួស​ធ្ងន់​។

បើតាម​លោក កែវ ប៊ុន យឿ​ត អធិការ​ស្រុក​ព្រះនេត្រព្រះ​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើត​ទ្បើង​កាលពី​ដែល​បណ្តាលមកពីរ​ថយ​ន្ថ​មួយគ្រឿង​ម៉ាក​កាំ​ម៉ា​រី​ឆ្លាម​ពណ៍​ឈ្លូញ​ពាក់​ស្លាក់​លេខ​សៀមរាប​២A៥០៥៤ បើកបរ​ដោយ​តែ​កុង​ម្នាក់​ឈ្មោះ វាំង​វុទ្ធី ជិះ​គ្នា​បីនាក់ ពី​លិចទៅ​កើត​លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើរ​ថយ​ន្ថ​បាន​រេ​ចង្កូត​ហើយ​ក្រ​ទ្បា​ប​ទៅលើ​ទីតាំង​ឆ្លាក់​ថ្ម​និង​លក់​រូបចម្លាក់​ពី​ថ្ម​របស់​ឈ្មោះ​ង៉ា​នាំអោយ​ខ្ទេច​រូបចម្លាក់​ជាច្រើន​តែ​មិន​បណ្តាលអោយ​ម្ចាស់​ទីតាំង​ឬ​អ្នក់ដំណើរ​រងគ្រោះថ្នាក់​ទ្បើ​យ​តែ​តៃកុងរ​ថយ​ន្ថ​រងរបួស​ត្រូវ​នាំយកទៅ​សង្គ្រោះ​នៅ
​មន្ទីរពេទ្យ​ស្រុក​ក្បែរ​នោះ​។ ប៉ូលិស​សន្និដ្ឋានថា ដំណាក់​ការ​ដំបូង​គ្រោះថ្នាក់​ចរាចរ​កើត​ទ្បើង​ដោយសារតែ​ការបើក​លឿន​ហើយ​ដេកលក់​មួយភាំង​ទើបរ​ថយ​ន្ថ​រេ​ចង្កូត​ចេញពី​ផ្លូវ​រួច​ទៅបុក​ថ្ម​នាំអោយ​ក្រ​ទ្បា​ប​ទៅលើ​ទីតាំង​ឆ្លាក់​ព្រះ​តែម្តង​។ ក្រោយ​កើតហេតុរ​ថយ​ន្ថ​រង​ការ​ខូច​ធ្ងន់ធ្ងរ​ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​រងចាំការដោះ ស្រាយ​ឯ​ទីតាំងរ​ថយ​ន្ថ​បុក​បាក​ដំបូល​រោង​លក់​និង​រូបចម្លាក់​ជាច្រើន​៕

ដោយ​សម្បត្តិ​សីហា


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya