ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៥ខែ ត្រូវជនមិន ស្គាល់មុខម្នាក់ ចាក់នឹងកាំបិត ចុងស្រួច បណ្តាលឲ្យ ជាប់កាំបិតនៅ នឹងពោះខាងស្តាំ រងរបួសធ្ងន់ កាលពីព្រឹកព្រលឹម វេលាម៉ោង ៦៖០៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះ ស្ថិតនៅម្តុំផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ផន ស៊ីផានថា អាយុ២៨ឆ្នាំ រស់នៅម្តុំផ្សារដេប៉ូ ហើយបច្ចុប្បន្ន ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូន និងកំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលំអិត នៅឡើយទេ ចំពោះការចាក់ទៅលើស្ត្រី មានផ្ទៃ៥ខែនេះ ដោយរង់ចាំ ការស៊ើបអង្កេតជាមុនសិន របស់សមត្ថកិច្ច៕