ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » លោក កឹម សុខា និង​លោក សម រង្ស៊ី ជួបគ្នា​នៅ​ប្រទេស​បារាំង

លោក កឹម សុខា និង​លោក សម រង្ស៊ី ជួបគ្នា​នៅ​ប្រទេស​បារាំង

ភ្នំពេញ​៖ តាម​ប្រភពពី​មន្ត្រី​មួយរូប​ដែល​ស្និទ្ធ​ជាមួយ​លោក សម រង្ស៊ី បាន​ឲ្យ​ដឹងថា កឹម សុខា ផ្លាស់ប្តូរ​ពេល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ដែល​តាម​គម្រោង​មកដល់​ភ្នំពេញ​យប់​ថ្ងៃទី​២៤ ប៉ុន្តែ លើក​ទៅ​យប់​ថ្ងៃទី​២៥ ខែមីនា វិញ គឺ​ពួកគាត់​ស្វែង​ទៅ​ជួបគ្នា​នៅ ប្រទេស​បារាំង​សិន ប៉ុន្តែ​មន្ត្រី​រូបនេះ​បាន​ឲ្យ​ដឹងថា នៅថ្ងៃនេះ មេបក្ស​ទាំងពីរ​បានកើត​មាននូវ​ជម្លោះ​ពាក្យសម្តី​យ៉ាង​តឹងតែង​។​

ប្រភព​នោះ​ឲ្យ​ដឹងថា ការ​ប៉ះ​សម្តី​គ្នា​នេះ បានកើត​ឡើងខណៈ​លោក កឹម សុខា និង​លោក​ប្រធាន សម រង្ស៊ី ជួប​ជជែក​គ្នា​អំពី​បញ្ហា​មួយចំនួន ជាពិសេស គឺ​លោក កឹម សុខា បាន​ច្រឡោត​ខ្លាំង នៅពេល​លោក សម រង្ស៊ី សួរថា « ហេតុអ្វី​បានជា ខា​ឯង និយាយ ប្រឆាំង​ជាមួយនឹង​វប្បធម៌​សន្ទនា ? ម៉េច​បានជា​ខា ឯង មិន​ទុកជា​ការសម្ងាត់​? ឬមួយ​ក៏​ខា ឯង​ចង់​បង្កើត​រឿង​?»  លោក សម រង្ស៊ី​ថា ខា​ឯង​ត្រូវ​ទទួលស្គាល់​ការពិត​ថា តំណែង​អនុប្រធាន​ទី​១ វា​មិន​ងាយ​ទេ តំណែង​នេះ ខា​ឯង​បាន​ជួយ​មនុស្ស​មួយចំនួនទៀត ហើយ​ជាក់ស្តែង យើង​មិន​អាចធ្វើ​អី​លោក ហ៊ុន សែន បានទេ ពីព្រោះ​សភាពការណ៍​ពេល​ហ្នឹង​វា​មិន​អំណោយផល កម្លាំង​យើង​ទុក​យូរពេក វា​នឹង​ថមថយ ទន់​ដៃ ហើយ​យើង​នឹង​ពិបាក​បត់​ត្រឡប់ក្រោយ​វិញ​ណាស់​។​

លោក សម រង្ស៊ី បាន​បន្ថែមថា នេះ​ចាត់ទុកថា ជា​សំណាង​ហើយ ដែល​លោក​ទន់ភ្លន់​ជាមួយ​លោក ហ៊ុន សែន យើង​មាន​ច្រកចេញ ដោយ​ជ្រើស​យក​វប្បធម៌​សន្ទនា អាច​និយាយ​គ្នា​បាន ហើយ​តំណាងរាស្ត្រ​យើង​ក៏​សប្បាយចិត្ត បាន​ចូល​សភា​ទាំងអស់គ្នា​។ គ្រាន់តែ​លឺ​លោក​ប្រធាន​សួរ​បែបនេះ​ភ្លាម លោក​អនុប្រធាន កឹម សុខា បាន​តំឡើង​សំឡេង​ខ្លាំងៗ ថា វា​ជា​ការពិត ខ្ញុំ​ធ្លាប់បាន​ជំទាស់​តាំងពី ដើម​មក  ខ្ញុំ​ថា បើ​ចង់​ឈ្នះ​លោក ហ៊ុន សែន យើង​ត្រូវ​កុំ​ចុះ​ញ៉ម ហើយ​ត្រូវតែ​ដឹកនាំ​កម្លាំង បង្កើន​សកម្មភាព ពីព្រោះ​កម្លាំង​មហាជន​នៅ​ខាងយើង​ហើយ បក្ស​សង្គ្រោះ​ជាតិ​មានប្រៀប​ឈ្នះ  ហើយ​បើ​យើង​អត់ធ្មត់ តស៊ូ ក្តុងក្តាំង បន្តិចទៀត អំណាច​បានមក​លើ​យើង​ទាំងស្រុង ហើយ លោក ហ៊ុន សែន គាត់​មិនអាច​តទល់​បានទេ យើង​មាន​ប្រទេស​មហាអំណាច​អាមេរិក នៅ​ពីក្រោយ​ចាំ​ជួយ​សហការ គាំទ្រ ដូច្នេះ យើង​មិនចាំបាច់​ទៅ​ចុះចូល រណប បង្កើត​វប្បធម៌​សន្ទនា​ស្អី​នោះទេ​។​

​លោក កឹម សុខា បាន​ស្រែក​គំ​ហ៊​ក ដាក់​ទៀតថា ពួកលោក​ប្រធាន គិតតែ​សង្គ្រប់​លើ​ខ្ញុំ  ខ្ញុំ​ធ្វើ​អី​ក៏​ជំទាស់​ប្រឆាំង សូម្បីតែ​ចង់​ដាក់​កូនស្រី​ខ្ញុំ​ឈរឈ្មោះ​ជា​សមាជិក​គជប ក៏​មិនបាន  វា​ហួសហេតុ​ពេក​។  លោក កឹម សុខា បាន​និយាយថា លោក​ប្រធាន​បាន​និយាយ​ច្បាស់​ណាស់​នៅ​សិង្ហ​បុរី​អំពី​តំណែង​ក្នុង​សភា ម៉េច​បានជា​មិន​ចេញមុខ​ការពារ​ខ្ញុំ​ផង នៅពេល​មជ្ឈដ្ឋាន​ផ្សេងៗ គេ​រិះគន់ វ៉ៃ​ប្រហារ​? ការជជែក​គ្នា​កាន់តែខ្លាំង​ឡើងៗ ដែល​ពីដំបូង​គិតថា ជួបគ្នា​នេះ គឺ​ដើម្បី​រក​ដំណោះស្រាយ រឿង បើ​ចូលទៅ​ក្នុងប្រទេស​វិញ មានការ​អនុវត្ត​វិធានការ​ច្បាប់ និង​ប្រឈម​ការដក​អភ័យឯកសិទ្ធិ​លើ លោក កឹម សុខា តើ​លោក​ប្រធាន​ដោះស្រាយ​យ៉ាងម៉េច គ្រប់គ្រង​កម្លាំង​ផ្ទៃក្នុង​បាន​អត់​? ប៉ុន្តែ លោក សម រង្ស៊ី ហាក់ដូចជា​សម្តែង​ការមិន​ខ្វល់​ព្រួយបារម្ភ​ពេក​ក្នុង​រឿង​ហ្នឹង​ទេ ដោយ​គាត់​ថា សំឡេង​២​ភាគ​៣ ពិបាក​រក គឺ​មិន​ដូច​មុន​ទេ ហើយ​ថា គ្នា​យើង​សុទ្ធតែ​ស្មោះត្រង់  ប៉ុន្តែ បើ ខា​ឯង មាន​បញ្ហា​ផ្ទាល់ខ្លួន អាហ្នឹង​ខ្ញុំ​អត់​ធានា​ទេ ប៉ុន្តែ ខ្ញុំ​ជឿជាក់ថា នឹងមិន​កើតរឿង​បែបនេះ​ឡើយ​។​

ដោយ​ការ​ជែក​គ្នា ហាក់ដូចជា​មិនសូវ​ជា​ចុះសម្រុង​គ្នា ហើយ​លោក សម រង្ស៊ី ចូលចិត្ត​លើក​ពី​ឈ្មោះ យឹម សុវណ្ណ ដែល​គាត់​និយាយថា យឹម សុវណ្ណ អាចធ្វើ​ការងារ​បាន​ច្រើន​ក្នុង បក្ស និង​ខ្លាំង ពូកែ រឹង​នយោបាយ មិន​ងាយ​ចាញ់​សម្លុត ។ អញ្ចឹង​នៅពេល​ត្រឡប់​ទៅវិញ លោក កឹម សុខា បានស្នើ​ឲ្យ​លោក សម រង្ស៊ី ត្រូវ​រក​វិធី​យ៉ាងណា​ជួប​និយាយ​ចរចារ​ជាមួយ​លោក ហ៊ុន សែន ដើម្បី​កុំ​ឲ្យ​រឿងនេះ​វា​កាន់តែ​ធំ ហើយ​ធ្វើ​ម៉េច​ទាញ​ឲ្យ​ចូល​រឿង​នយោបាយ មិនមែន​ហិង្សា​អី​នោះទេ ពីព្រោះ​បញ្ហា​យើង​បាន​ដោះស្រាយ​គ្នា​រួចរាល់​ហើយ មិនគួរ​លោក ហ៊ុន សែន គាត់​ធ្វើបាប​អី​តែ​ខ្ញុំ យើង​ដឹកនាំ​ទាំងអស់គ្នា និង​វា​គោលជំហរ​នយោបាយ​រួម​របស់​គណបក្ស​តើ​ស​។


លោក សម រង្ស៊ី ឆ្លើយថា វា​អញ្ចឹង​មែនហើយ  ប៉ុន្តែ វា​ទាស់​ថា ហេតុ​អី​ក៏​លើកឡើង​ពី​ការផ្លាស់ប្តូរ​បរាជ័យ ម៉េច​ក៏​មិន​និយាយ​អី​ផ្សេង​ពីនេះ​? លោក កឹម សុខា ឆ្លើយតប​ថា បើ​យើង​មិន​និយាយ​អញ្ចឹង​ម៉េច​គេ​ជឿ​យើង ម៉េច​គេ​ទុកចិត្ត​យើង ។ លោក សម រង្ស៊ី បន្ថែមថា និយាយ​បែប​ហ្នឹង គឺ​លោក ហ៊ុន សែន អាច​ចាប់​ថ្នាក់​យើង​បាន ពីព្រោះ​គាត់​បញ្ជាក់​ហើយ​ថា បើ​ចង់​ដូរ វា​គួរតែ​ធ្វើ​មុន​បោះឆ្នោត ប៉ុន្តែ សកម្មភាព​យើង​ធ្វើ​ក្រោយ​បោះឆ្នោត ហើយ​វា​បាន​កើតមាន​ហិង្សា បើទោះជា​ហិង្សា​នោះ វា​ជា​កម្លាំង​កើតចេញពី​ខាង​ណា ក៏ដោយ ប៉ុន្តែ យើង​ត្រូវ​ទទួលស្គាល់ថា យើង​ដឹកនាំ​ការប្រមូលផ្តុំ ការទាមទារ គឺ​យើង​មិនអាច​ប្រកែក​បានទេ ។ យើង​ទន់ភ្លន់ ទើប​អាច​និយាយ​ជាមួយ​គាត់​បាន បើ​យើង​បន្ត​វែកញែក​ខ្លាំង គឺ​លោក ហ៊ុន សែន នឹង​រឹត​ខ្លាំង មិន​បន្ធូ​ដៃ​ទេ​។​

​ មន្ត្រី​រូបនោះ នៅបាន​ឲ្យ​ដឹង​ទៀតថា លោក កឹម សុខា ដំបូង​ហាក់ដូចជា​ច្រឡោត​ខ្លាំង ប៉ុន្តែ ក្រោយមក​គាត់​បាន​និយាយ​ជាធម្មតា​វិញ និង​រក​វិធី​ថា ត្រូវធ្វើ​យ៉ាងម៉េច ត្រូវតែ​ឲ្យ​លោក​ប្រធាន​ជួប​ជាមួយ​លោក ហ៊ុន សែន​ឲ្យ​បាន ហើយ​ត្រូវ​ខ្ទប់​កុំ​ឲ្យ​មានការ​រុញ​រឿងនេះ​ទៅមុខទៀត និង​ការពារ​ឲ្យ​បាន​កុំ​ឲ្យ​មានការ​បោះឆ្នោត​ទម្លាក់​តំណែង បើ​លោក ហ៊ុន សែន បាន​ជោគជ័យ គឺ​បក្ស​យើង​នឹង​ចាញ់​ខ្លាំង​នៅ​អាណត្តិ​ក្រោយ ហើយ​វា​ពិបាក​ខ្លាំង គឺ​បើ​ផ្ទៃក្នុង​យើង​បែកបាក់​៕n

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya