ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ទារិកា​ភ្លោះ​​៣​នាក់​ទទួល​អំណោយ​​សម្តេច​តេ​ជោ ​សែន

ទារិកា​ភ្លោះ​​៣​នាក់​ទទួល​អំណោយ​​សម្តេច​តេ​ជោ ​សែន

ភ្នំពេញ ៖ ទារិកា​ភ្លោះ​៣​នាក់ ម្តាយ​ឈ្មោះ​អ៊ួ​ន ចរិយា អាយុ​៣០​ឆ្នាំ ជា​គ្រូបង្រៀន និង​ឪពុក​ឈ្មោះ​ហាក់ ប៊ុន​ធា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។​
​ទារិកា​ភ្លោះ​៣​នាក់​ដែល​ប្រសូត​ក្នុង​ក្រុមគ្រួសារ​មន្ត្រីរាជការ​ខ្វះ​ខាត មួយ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ សីហា ២០១៣ កន្លងមក ត្រូវបាន​លោក សេង ទាង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាំ​អំណោយ​របស់​សម្តេច​និង​លោកជំទាវ​ប្រគល់ជូន កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២៦ សីហា ២០១៣ ។ អំណោយ​ដែល​យកទៅ​ប្រគល់ជូន​មាន​ថវិកា​៣​លាន​រៀល អង្ករ​៤​បាវ ស្មើ​២០០​គីឡូក្រាម ស្ករស​៥​គីឡូក្រាម សារុង​២ ក្រមា​២ និង​ទឹកដោះគោ​មួយកញ្ចប់ ៕
​ដោយ​៖ លី​ហ៊ាង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya