ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » បង្ហាញមុខ​ជនសង្ស័យ​ពីរ​នាក់ ប្លន់​ទូ​មាស នៅ​ផ្សារ​ក្រវាញ

បង្ហាញមុខ​ជនសង្ស័យ​ពីរ​នាក់ ប្លន់​ទូ​មាស នៅ​ផ្សារ​ក្រវាញ

​ពោធិ៍សាត់  ៖ ជនសង្ស័យ​ពីរ​នាក់ ពាក់ ព័ន្ធ​ទៅនឹង​ករណី វាយ​ប្លន់​យក​គ្រឿង អលង្កា អស់​ប្រមាណ​១៣០​តម្លឹង នៅ​ផ្សារ​លាច ហៅ​ផ្សារ​ក្រវាញ ស្ថិតនៅ​ស្រុក​ភ្នំក្រវាញ ខេត្ដ​ពោធិ៍សាត់ ត្រូវបាន​នគរបាល​ខេត្ដ ពោធិ៍សាត់ បង្ហាញ មុខជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥ ព្រម ជាមួយ​វត្ថុតាង​មួយចំនួនទៀត ដូចជា​ម៉ូតូ កាំភ្លើង និង​សម្ភារ​ជាច្រើន​ផ្សេងទៀត ។​

 
​លោក​កែវ សុគន្ធា ស្នងការរង​នគរបាល​និង​ជា​ប្រធាន​កា​រិ យា​ល័យ​កណ្ដាល​យុត្ដិធម៌ ខេត្ដ​ពោធិ៍សាត់ បានបង្ហាញ​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង ក្រោយពី​ចាប់ខ្លួន​ជា​បន្ដបន្ទាប់ ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ ។​

 
​ក្រោយពី​ចាប់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ ពីរ​គ្រឿង ពូថៅ ដែល​វាយ​បំបែក ទូ​មាស ជ​ញ្ចៀ​ន​បា្លទីន ១៥​វង់ ទូរស័ព្ទ ៤​គ្រឿង​និង លុយ​មួយចំនួន ។​

 
​ជាមួយគ្នានេះ ជនសង្ស័យ​ពីរ​នាក់​ផ្សេង ទៀត បាន​នឹង​កំពុង​រត់គេចខ្លួន ហើយ​ត្រូវ បាន​ថ្នាក់ដឹកនាំ​អគ្គស្នងការ នគរបាលជាតិ បញ្ជា​ឱ្យ​នគរបាល​តាម​បណ្ដា​ខេត្ដ តាម​ស្រាវជ្រាវ​និង​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ។​

 
​គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២១ ខែមីនា ជនសង្ស័យ​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​វែង ពូថៅ និង​ជិះ​ម៉ូតូ​ពីរ​គ្រឿង ចូល​វាយ​ប្លន់ យក​គ្រឿងអលង្កា​នៅក្នុង​ផ្សារ​លាច​ហៅ​ផ្សារ​ក្រវាញ រួចហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ប៉ុន្ដែ​ក្រោម​ការ ស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ពី​នគរបាល​ខេត្ដ​ពោធិ៍សាត់ និង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែល​ចុះទៅ​សហការ​ជាមួយ​នោះ ទីបំផុត ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​ចាប់ខ្លួន រួមជាមួយ​វត្ថុតាង​ជាច្រើន ៕ខឋឋ

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya