ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » សម រង្ស៊ី​-​គង់ គាំ កើត​ជម្លោះ​និង​គ្នា ជុំវិញ ប្ដូរ​វេន​សមាជិក ព្រឹទ្ធសភា

សម រង្ស៊ី​-​គង់ គាំ កើត​ជម្លោះ​និង​គ្នា ជុំវិញ ប្ដូរ​វេន​សមាជិក ព្រឹទ្ធសភា

​ភ្នំពេញ ៖ លោក​សម រង្ស៊ី ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ  ត្រូវបាន​លោក​គង់ គាំ ប្រធាន​គណបក្ស​សមរ​ង្ស៊ី បរិហារ​ចោទ ប្រកាន់​ដោយ​មិន បាន​គោរព នូវ​ពាក្យសន្យា ទាក់ទិន​ទៅនឹង​ការផ្លាស់ប្ដូរ វេន​តំណែង សមាជិក​ព្រឹទ្ធ សភា​ពាក់កណ្ដាល​អាណ​ត្ដិ ដែល​គណបក្ស​នេះ តម្រូវឱ្យមាន ការផ្លាស់ប្ដូរ  ។ ប៉ុន្ដែ​នៅពេលដែល​សមាជិក​ព្រឹទ្ធសភា បាន​កាន់តំណែង​មកដល់​ត្រឹម​អាណ​ត្ដិ ដែល​ផ្ទៃក្នុង​គណបក្ស​សមរង្ស៊ី ឯកភាពគ្នា​ថា នឹងត្រូវ​ប្ដូរ​វេន ដោយ​ឱ្យ​អ្នក​បន្ទាប់មក​ជំនួស ត្រូវបាន​លោក​សមរង្ស៊ី បដិសេធ​មិន​ផ្លាស់ប្ដូរ ហើយ​ឥឡូវនេះ​មេដឹកនាំ​ទាំងពីរ បានចាប់ផ្ដើម​មើល មុខ​គ្នា​មិន​ចំ ហើយ​អាច​នឹង​ឈានទៅដល់​ជម្លោះ​បែកបាក់​ផ្ទៃក្នុង​ថែមទៀត ។​
​យោងតាម​លិខិត​របស់​គណបក្ស​សមរ​ង្ស៊ី កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ដីអំពី​សេចក្ដីសម្រេច នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ គណបក្ស​សមរង្ស៊ី ថ្ងៃ​ពុធ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ដែល​ត្រូវបាន​គេ បង្ហោះ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា នេះ ដោយ​ដកស្រង់​នូវ​ចំណារ​របស់លោក​គង់ គាំ សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​បាន​ចោទប្រកាន់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី ទាក់ទិន​ជុំវិញ ការ​សុំឱ្យ​ផ្លាស់ប្ដូរ​វេន សមាជិក​ព្រឹទ្ធសភា លោកស្រី ថាក់ ឡា​នី ថា​“​លោក​ប្រធាន​សមរង្ស៊ី ក្រឡាស់សំដី កាលពី​នៅ​ប៉ារីស អំពី​ករណី​លោកស្រី​ថាក់ ឡា​នី ។ បើ​ប្រកាស​សច្ចៈ គឺ​ត្រូវ​ប្ដូរ​ពាក់កណ្ដាល​អាណ​ត្ដិ​” ។​
​សូមបញ្ជាក់ថា នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ នៅក្នុង​របៀបរ​វៈ​ទី​៣ ស្ដីអំពី​លោកស្រី​ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា ដែល​នឹងត្រូវ​ផ្លាស់ប្ដូរ​ពាក់កណ្ដាល​អាណ​ត្ដិ ដើម្បី​ជំនួស​អ្នកផ្សេង ត្រូវបាន​លោក​សម រង្ស៊ី ដែលមាន​វត្ដ​មាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ស្នាក់ការ​កណ្ដាល​គណបក្ស សមរង្ស៊ី  ស្ថិតនៅក្នុង​សង្កាត់​ចាក់អង្រែលើ លោក​សម រង្ស៊ី បាន​ជំទាស់​មិនឱ្យ​មានការ ផ្លាស់ប្ដូរ​តំណែង​សមាជិក​ព្រឹទ្ធសភា របស់លោក​ស្រី ថាក់ ឡា​នី​ទេ ។​
​នៅក្នុង​លិខិត​ពុំបាន​បញ្ជាក់​អំពី​មូលហេតុ ទេ ប៉ុន្ដែ​ចំណារ​របស់លោក​គង់ គាំ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ខឹង សម្បារ​យ៉ាងខ្លាំង ចំពោះ​លោក​សម រង្ស៊ី ដោយ​វាយប្រហារ​សំដី​ធ្ងន់ៗ​នៅលើ​ចំណារ លិខិត​នៃ​សេចក្ដីសម្រេច​អង្គប្រជុំ​ថា លោក ប្រធាន​ក្រឡាស់សំដី​…​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នៅ​ស្នាក់​កណ្ដាល​គណបក្ស​សម​រង្ស៊ី ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ គណបក្ស​សមរង្ស៊ី ក្រោម​អធិបតីភាព លោកស្រី ទាវ វ​ណ្ណុល អនុប្រធាន​គណបក្ស សមរង្ស៊ី ប្រធាន​អង្គប្រជុំ ។ ក្នុងនោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី បាន​អញ្ជើញ​ចូលរួម​ស្ដាប់​នៅក្នុង​អង្គប្រជុំ​នេះ ដែរ ។​
​សមាជិក​គណៈកម្មាធិកា​រ​អចិន្ដ្រៃយ៍ ដែល​បាន​អញ្ជើញ​ចូលរួម មាន​ចំនួន​៩​រូប (​អ​វត្ដ​មាន​២​រូប គឺ​លោក​ប្រធាន​គង់ គាំ និង លោក​សោ ចាន់​ដេ​ត ) របៀបវារៈ​ដែល​លើក មក​ប្រជុំ​រួមមាន​
១-​បេសកកម្ម​របស់​សមា​ជិ​ក​ព្រឹទ្ធសភា ទៅ​ជួយ​ការងារ​ខេត្ដ​១​អាសនៈ​
២-​ពិនិត្យ​នូវ​របាយការណ៍​ចំណូល ចំណាយ របស់​គណបក្ស និង​ការផ្ទេរ​ពី​គណបក្ស​សមរង្ស៊ី ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​
៣-​ករណី​លោកស្រី​ថាក់ ឡា​នី​
៤-​ផ្សេងៗ​
​បន្ទាប់ពី​បាន​ពិភាក្សា​យ៉ាង​យក​ចិ​ត្ដ​ទុក ដាក់​រួចមក អង្គប្រជុំ​របស់​គណៈកម្មាធិកា​រ អចិន្ដ្រៃយ​គណបក្ស បាន សម្រេច​ជា​ឯកច្ឆ័ន្ទ ដូចខាងក្រោម ៖
១-​កែសម្រួល​លើ​សេចក្ដីសម្រេច ដោយ តែងតាំង​លោកស្រី ឡាយ បូ​នី និង​លោកស្រី លី នារី ជួយ​ការងារ​នៅ​ខេត្ដ​ព្រះវិហារ​។ បន្ថែម​លើ​ការងារ​នេះ​ទៀត លោកស្រី លី នារី ជួយ​ការងារ​នេះ​នៅ​ខេត្ដ​ពោធិ៍សាត់ ដដែល ។​
២-​ថវិកា​ផ្ទេរ​ចំនួន​៥០​ភាគរយ នៃ​ចំណូល របស់​គណបក្ស​សម រង្ស៊ី បានមក ពី​សមាជិក​ព្រឹទ្ធសភា ១១​រូប ទៅឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៥ រហូតដល់​ចប់​អាណ​ត្ដិ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ។​
៣-​ករណី​លោកស្រី ថាក់ ឡា​នី លោក ប្រធាន សមរង្ស៊ី បានសម្រេច​ឱ្យនៅ​ជា សមាជិក​ព្រឹទ្ធសភា​ដដែល គឺ​មិនមាន​ការផ្លាស់ប្ដូរ​ទេ ។​
៤-​គណបក្ស​សម រង្ស៊ី​នៅ​បន្ដ​ជួយ​ថវិកា ចំនួន​១​លាន​រៀល​ដដែល ចំពោះ​ថវិកា​មហា ជន ដែលមាន​វត្ដ​មាន លោក​ប្រធាន​សម រង្ស៊ី និង​លោក​អនុប្រធាន​កឹម សុខា អញ្ជើញ ទៅ​ខេត្ដ​ដែលមាន​១​អាសនៈ​( ក្នុងករណី ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ជួយ​ថវិកា​១​លាន​រៀល​នេះ​) ។​
​សូមបញ្ជាក់ថា គណបក្ស​សមរង្ស៊ី បាន សម្រេច​ជាគោលការណ៍​កន្លងទៅ ថា សមា ជិ​ក​រដ្ឋសភា​និង​ព្រឹទ្ធសភា នឹងត្រូវ​ផ្លាស់ប្ដូរ វេន ពាក់កណ្ដាល​អាណ​ត្ដិ ដើម្បី​បើក​លទ្ធភាព​ឱ្យ​អ្នក​លេខ​រៀង​បន្ទាប់ ដែល​ខិតខំ​តស៊ូ​ជ្រោមជ្រែង​ជួយ​គណបក្ស មាន​វាសនា​បាន​អង្គុយ​កៅអី​រដ្ឋសភា និង​ព្រឹទ្ធសភា​នឹង​គេ​ដែរ ។​
​ដើម​ហេតុដែល​នាំឱ្យមាន​សេចក្ដីសម្រេច​របស់​គណ​បក្ស​ផ្លាស់ប្ដូរ​វេន​ពាក់កណ្ដាល អាណ​ត្ដិ​បានធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ឆ្នាំ​១៩៩៨ ដែល​ថ្នាក់ដឹកនាំ គណបក្ស​សម រង្ស៊ី ចេញ​គោលការណ៍​លើក ទឹក​ចិ​ត្ដ​ទៅដល់​សកម្មជន​ដែល​បាន​តស៊ូ​ជាមួយ​គណបក្ស ដោយ​ក្នុងនោះ ពួកគេ​ត្រូវ​ចែករំលែក​គ្នា ក្នុងការ​ទទួលបាន​នូវ​សមាជិកសភា​និង​ព្រឹទ្ធសភា​ទៅតាម​អ្វីដែល​គណបក្ស​ទទួលបាន​ពី​ការបោះឆ្នោត ។ ហើយ​សេចក្ដីសម្រេច នោះ ក៏បាន​បន្ដ​អនុវត្ដ​រហូតមក ប៉ុន្ដែ​កន្លងទៅ លោក​សម រង្ស៊ី មិនបាន​អនុវត្ដ​ទាំងស្រុង​ទេ ដោយ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ភាគច្រើន អង្គុយ​ទាល់តែ​ចប់​អាណ​ត្ដិ​៥​ឆ្នាំ​តែម្ដង ។​
​ទោះជា​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង ទេ ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ធាតុ​ផ្សំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស មាន​គោលការណ៍ ផ្លាស់ប្ដូរ​សមាជិកសភា ពាក់កណ្ដាល​អាណ​ត្ដិ​យ៉ាងណា​នោះទេ ៕ឋ ខឋ

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya