ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ឪពុកចុង​ចាប់រំលោភ​កូនដើម​បានសម្រេច​២​លើក

ឪពុកចុង​ចាប់រំលោភ​កូនដើម​បានសម្រេច​២​លើក

​ខេត្តបាត់ដំបង ៖ កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៣ មីនា ២០១៥ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន  ស្ថិតនៅ​ចំណុច​ភូមិ​សំបុក​អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បន្ទាប់ពី​មាន​បណ្ដឹង​ចោទប្រកាន់ថា បាន​ចាប់​កូនស្រី​ចុង​អាយុ​១៥​ឆ្នាំ​ម្នាក់​រំលោភ​សេពសន្ថវៈ​បានសម្រេច​រហូតដល់​២​លើក ដោយ​ការ​គំរាម​សម្លាប់​អស់​រយៈពេល​ជាង​២​ខែ​កន្លងមកនេះ​។​
​ជនសង្ស័យ​ឈ្មោះ​ផៃ ម៉ាន់ អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ដែលជា​ឪពុកចុង​របស់​ក្មេងស្រី​រងគ្រោះ​អាយុ​១៥​ឆ្នាំ ។​
​ករណីនេះ​បានកើត​ឡើង​តាំងពី​អំឡុង​ខែមករា ២០១៥ ខណៈដែល​គ្រួសារ​ជនសង្ស័យ​មាន​ប្រពន្ធ​កូន​ទៅ​ស្នាក់នៅ​ធ្វើ​កម្មករ​ឡ ឥដ្ឋ​នៅ​ភូមិ​បឹងរាំង ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ។ ប៉ុន្តែ​ក្រោយពី​ចាប់រំលោភ​កូនស្រី ជនសង្ស័យ​តែងតែ​គំរាម​សម្លាប់​កូនស្រី​រូបនោះ ប្រសិនជា​នាង​ហ៊ាន​ទម្លាយ​រឿងនេះ​ប្រាប់​ម្ដាយ ឬ​អ្នកដទៃ ។​
​សមត្ថកិច្ច​បញ្ជាក់ទៀតថា ដោយសារតែ​ឪពុកចុង​តិរច្ឆាន​រូបនេះ ប៉ុនប៉ង​ចាប់​នាង​រំលោភ​មិន​ឈប់ ជាមួយនឹង​ការឈឺចាប់​របស់​នាង​ផង ទើប​នៅ​ថ្ងៃទី​២៣ មីនា នាង​ទម្លាយ​រឿងនេះ​ប្រាប់​ម្ដាយមីង​ឱ្យដឹង និង​ប្ដឹងទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែម្ដងទៅ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕ខ

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya