ព្រះវិហារ ៖ ចំណែកកធនធានធម្មជាតិបានរលាយបាត់ទៅហើយនេះក៍ដោយសាជំនាញមេព្រៃ ស្រែកឃ្លានអំពើពុករលួយពេក ពិសេសក្រុមលោកឆេង សេង នាយផ្នែករដ្ធបាលព្រៃឈើត្បែងនេះតែម្ដង។
លោក អ៊ិត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានអោយដឹងថា ឈើគ្រញូងទោះបីរាជរដ្ធាភិបាលបានចេញបទបញ្ជារលេខ០២នឹងសារាចរណ៍នែ នាំជាច្រើនទៀតក៍នៅតែគ្មានប្រសិទ្ធភាពដោយសារមិនមានថ្នាក់ណាចូលរួម អនុវត្ត ។ ពេលដែលមិនមានវត្តមានរបស់លោកអ៊ិត ភូម្រា នៅក្នុងខេត្តឈើក្រញូងតែងតែមានចរាចណ៍ជារៀងរាល់ថ្ងៃដោយពុំមានខ្លាច ច្បាប់ ។
ឈើក្រញូងដែលជាឈើកម្ររនឹងជាឈើមានតម្លៃខ្ពស់បំផុត ពេលនេះបាលរលាយសាបសូន្យអស់ទៅហើយ សូម្បីតែឬសក៏គ្មានដែរ តែឈើក្រញូងនៅតែមានធ្វើចរាចរយ៉ាងគគ្រឹគគ្រេងដោយពុំមានការទប់ស្កាត់។ឈើក្រញូញដែលកំពង់ធ្វើចរាចរណ៍យ៉ាងសកម្មនៅពេលនេះ គឺក្រុមឈ្មួញបានដើរបញ្ចុះបញ្ចូលអោយប្រជាពលរដ្ឋផ្សងនឹងគ្រោះថ្នាក់លួចឆ្លងដែនខុសចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃ ។ ពេលខ្លះត្រូវទាហានសៀមបាញ់សម្លាប់ចាប់យកទៅដាក់គុកធ្វើបាបតាមអំពើចិត ចំនែកពួកឈ្មួញនៅតែរួចខ្លួនពីសំណាញ់ច្បាប់ចំណេញបានប្រាក់វាល់លានដុល្លាសំរាប់ក្រុមខ្លួន ។
ជារៀងរាល់យប់គេសង្គេតឃើញ រថយន្ដទំនើបៗដូចជាឡិចស៊ីស កាមរីបាឡែនកាមរីឆ្លាមដឹកឈើគ្រញូងដូចហ្វូងគោបើកតាមបណ្ដោយផ្លូវជាតិលេខ៦២ចេញពីស្រុកជាំក្សាន្ដ មកព្រះវិហារ ឆ្លងចូលទឹកដីខេត្តកំពង់ធំបានយ៉ាងស្រួល ។ ចំណែកសមត្ថកិច្ច (កុងត្រូលជជុះ) មានរហូតដល់ទៅ៣៦កន្លែង ។ តើពួកគេកំពុងធ្វើអ្វីពិសេសលោក ប៊ូ គឹងឡេង មន្ទ្រីសង្កាត់រដ្ធបាលព្រៃឈើត្បែងមានជ័យនេះតែម្ដងមាននាយទាហាន២នាក់ ជាអ្នករត់ការប្រចាំខេត្តព្រះវិហារ ថ្នាក់លើសូមជួយពិនិត្យមើលលោកវិរះសេនីយ៍ទាំងពីនាក់នេះផងប្រយ័ត្ន្រខូចពូជ។
ពួកក្រុមឈ្មួញអ្នករកស៊ីតែងតែខ្លាចលោក អ៊ិត ភូម្រា ដោយសារ លោកមិនទទូលជុំនួយពីអ្នករកស៊ីអស់ទាំងនោះទេ។ប្រជាពលរដ្ធតែងតែបានធ្វើការកោតសរសើរឆន្ទៈដ៍មុតស្រូចរបស់លោក ដែលបានគិតពីផលប្រយោជន៍ជាតិជាធំ តែមានលោកអ៊ិត ភូម្រាតែម្នាក់ឯង មិនអាចធ្វើអោយពួកឈ្មួញឈើក្រញូងទាំងអស់នោះកោតខ្លាចទេ។ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ថ្មីៗនេះរថយន្ដកាមរីឆ្លាមដឹកឈើគ្រញូង បានបុកយុវជនម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម្មបំផុត ជនគ្រោះថ្នាក់ដល់ជីវិតមានឈ្មោះអួន សុជាតិ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ តាមការបញ្ជាក់ពីឈ្មោះអួន វ៉ាង ត្រូវជាបងស្រីបង្កើតរបស់សព្វបានអោយដឹងថាប្អូនរបស់គាត់បានជិះម៉ូតូទៅសាលាវិស័យ ។ ពេលត្រលប់មកវិញត្រូវឡានដឹកឈើគ្រញូងបុកនៅម្ដុំដីសម្បទាន អានម៉ារឌីបណ្ដាលអោយបាក់ភ្លៅទាំងសង្ខាង ដៃនឹងក្បាលតែមិនទាន់ស្លាប់ទេ គេទុកចោលតាំងពីម៉ោង៧យប់ រហូតដល់ម៉ោង១រំលងអធ្រាត្រទើបក្រុមគ្រួសារដឹងបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ។
ចំណែកកអាជ្ញាធរមានសមត្ថកិច្ចបានជួយលាក់បាំងរឿងនេះ មិនអើពើស៊ើបអង្កេតរឿងនេះឡើយអ្នកមីងបានធ្វើសំណូមពរទៅដល់ស្ថាប័នពាក់ព័ន្ធ សូមមេតាជួយវែករកមុខមេឈ្មួញដឹកឈើគ្រញូងនឹងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់ផងដើម្បីរកយុត្តិធម៌ជូនក្រុមគ្រូសារអ្នកស្លាប់ ៕