ភ្នំពេញ៖ ករណីនេះបង្កឡើងដោយរថយន្តម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2O-9171 បើក
ក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវលេខ១៣ ។ នៅពេលទៅដល់កន្លែងកើតហេតុ ក៏ទៅបុខម៉ូតូណៃហត ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1U -8888 បើកបរពីលិចទៅកើតតាមផ្លូវលេខ១១០ មានគ្នា៣នាក់ ប្ដីប្រពន្ធ និងកូនប្រុស អាយុប្រហែល ២ឆ្នាំ បណ្ដាលឲ្យម៉ូតូស្ថិតនៅក្រោមក្បាលរថយន្ត កូនរងរបួសបែកក្បាលធ្ងន់ ត្រូវបានដឹកទៅកាន់គ្លីនិកឯកជន ។
ក្មេងអាយុប្រមាណ២ឆ្នាំម្នាក់បានរងរបួសធ្ងន់បែកក្បាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកាល ពីវេលាម៉ោង៩ និង១៥នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ១៣ កែងផ្លូវលេខ១១០
ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ ភ្លាមៗម្ចាស់ម៉ូតូរងគ្រោះ និងរថយន្តបានព្យាយាមចរចា តែមិនត្រូវគ្នា ក៏ត្រូវបាននគរបាលចុះមកវាស់វែងនាំយកទៅរក្សាទុកនៅការិយាល័យបចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕
ដោយ៖ សហការី