សន្និសីទកាសែត នឹងប្រព្រឹត្តទៅនៅម៉ោង៩ព្រឹកថ្ងៃទី២៦សីហា ២០១៣ ម៉ោង៩ព្រឹកថ្ងៃនេះ គណបក្សសង្គ្រោះជាតិនឹងធ្វើសន្និសីទកាសែតជុំវិញកញ្ចប់សុវត្ថិភាព”ក”មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងធ្វើសន្និសីទកាសែតទាក់ទងទៅនឹងកញ្ចប់សុវត្ថិភាព”ក”និងបញ្ហាមួយចំនួនទៀត ។ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជាការកត់សម្គាល់សន្និសីទកាសែតនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកកញ្ចប់សុវត្ថិភាព”ក” នៅតាមការិយាល័យបោះឆ្នោតចំនួន១៣ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយក្នុងការបើកនោះ ត្រូវបានបក្សប្រឆាំងអះអាងថាមានភាពមិនប្រក្រតីមួយចំនួនដូចជាកញ្ចប់សុវត្ថិភាព”ក”ខ្លះ ត្រូវបើកចំហនោះជាដើម ៕
» Breaking News, ព័ត៌មានជាតិ » ព្រឹកនេះគណបក្សសង្រ្គោះជាតិធ្វើសន្និសីទកាសែត