ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ចោរ​៣​នាក់​វាយ​​ភ្ជង់​ប្លន់​​យកម៉ូតូ​ដោយ​សុវត្ថិភាព ​

ចោរ​៣​នាក់​វាយ​​ភ្ជង់​ប្លន់​​យកម៉ូតូ​ដោយ​សុវត្ថិភាព ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​យប់​ថ្ងៃទី​២៥ សីហា ២០១៣ នៅតាម​រថភ្លើង សង្កាត់​ទឹកល្អក់​១
ខណ្ឌទួលគោក ។ នារី​វ័យក្មេង​ម្នាក់​រងរបួស​បែកក្បាល​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ ខណៈ​ត្រូវ​ចោរ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ជិះ​ម៉ូតូ​២​គ្រឿង ធ្វើ​សកម្មភាព​វាយ​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ស្គូ​ពី​ស៊េរី​២០១៣​មួយគ្រឿង​យក ទៅ​បាត់​ដោយ​សុវត្ថិភាព ។​សូមបញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ ក្រុមចោរ​បាន​បាញ់​គំរាម​មួយ​គ្រាប់ ខណៈ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ ហើយ​ស្រែកថា​ចោរ តែ​ទោះបីយ៉ាងណា​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស​នោះទេ ។​
​នារី​រងគ្រោះ​ឈ្មោះ​ព្រំ ជាតា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-5883 ជា​កម្ម​សិទ្ឋិ​របស់​ឈ្មោះ​សេង សុ​ដា​វិ​ន ហៅ​ក​ញ្ច្រឹ​ប ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya