ភ្នំពេញ៖ យោងតាមសម្ដីសាក្សីឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យទាំងពីរជិះម៉ូតូម៉ាកស្មាស V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BH-0539 ចូលទៅក្នុងផ្ទះខាងលើធ្វើសកម្មភាពទាញយកម៉ូតូ សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AB-0102។ ខណៈដែលកំពុងធ្វើសកម្មភាព ប្រជាពលរដ្ឋឃើញហើយស្រែកថាចោរ ពេលនោះជនសង្ស័យក៏រត់ ហើយប្រជាពលរដ្ឋក៏ព័ទ្ធចាប់បានទាំងពីរនាក់តែម្ដង ។ គួរបញ្ជាក់ថា ពេលធ្វើការឆែកឆេរខ្លួនជនសង្ស័ សមត្ថកិច្ចបានរកឃើញ ដែកអក្សរT សម្រាប់កាច់សោរ.កម៉ូតូ១ និងថ្នាំញៀន១កញ្ចប់ផងដែរ ។
ជនសង្ស័យពីរ នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលពួកគេធ្វើសកម្មភាពកាច់សោរ.ក ម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៨ និង១៥នាទីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ២៥០B ផ្លូវ១៣៨Z ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ទី១ ឈ្មោះ សុខ ទី អាយុ១៧ ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ទី២ ឈ្មោះ អ៊ឹម ធី អាយុ១៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដដូចគ្នា ៕
ដោយ៖ សហការី