ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះក្នុងសណ្ឋាគារជូលីណាកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥
ខែសីហា ឆ្នាំ២០១៣ បង្កឲ្យមានផ្សែងខ្មួលខ្មាញ់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពិសេសអ្នកដែលរស់នៅជិតវិទ្យាល័យបាក់ទូក ជាកន្លែងកើតហេតុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ការឆាបឆេះនេះគេសង្ស័យថា បណ្តាលមកពីផ្ទុះធុងហ្គាសក្នុងបន្ទប់ចង្ក្រានបាយ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអស់យ៉ាងច្រើន ។គេឃើញមានរថយន្តពន្លត់អគ្គិភ័យបានមកអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង និងមានការសហការជាមួយសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថផង ធ្វើឲ្យអគ្គិភ័យបានរលត់ទៅវិញកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃដដែល ៕ ដោយ៖ សហការី
» ព័ត៌មានជាតិ » ឆាបឆេះសណ្ឋាគារជូលីណាសង្ស័យផ្ទុះហ្គាសក្នុងចង្ក្រានបាយ