ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រឡាប់​​ឡាន​​ដឹក​កម្មករ​រោង​ចក្រ​របួសធ្ងន់​ស្រាល ​

ក្រឡាប់​​ឡាន​​ដឹក​កម្មករ​រោង​ចក្រ​របួសធ្ងន់​ស្រាល ​

ស្វាយរៀង ៖ ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង ថា មូល​ហេតុដែល​បណ្តាលមកពី​ក្រឡាប់​រថយន្ត​នោះ​គឺ
​ដោយសារតែ​តៃកុង​រថយន្ត ខាងលើ​ពាក់​ស្លាក​លេខ​ស្វាយរៀង 2A-0282 បើក​ស្ទើរភ្លើង និង​ទើបតែ​ចេះ​បើកបរ ហើយក៏​បាន​ដឹក​កម្មករ​មក​បម្រើការ​ងារ​នៅ​រោងចក្រ​ក្នុង​ក្រុង​ស្វាយរៀង ធ្វើ​ឲ្យ​ក្រឡាប់​តែម្តង ។​
​រថយន្ត​ដឹក​កម្មករ​រោងចក្រ​មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់​កម្មករ​ដែល​ជិះ ក្នុង​រថយន្ត​នោះ​រងរបួស​ស្រាល​ជាង​៧០​នាក់កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិឃ​សាង សង្កាត់​ស្វាយ​តឿ ក្រុង-​ខេត្តស្វាយរៀង ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តៃកុង​រថយន្ត​មក​សាកសួរ ចំណែកឯ​កម្មករ កម្មការិនី​រងគ្រោះ​កំពុង​ព្យា​ល​របួស​នៅឡើយ ៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya