ភ្នំពេញ ៖ ជនសង្ស័យពីរ កងកំលាំងរាជអាវុធហត្ថ ខណ្ឌ៧មករា ដេញដេញព័ទ្ធចាប់បានជនសង្ស័យម្នាក់
នឹងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ក្នុងខណៈពួកគេ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយធ្វើ សកម្មភាពឆក់ ទូរសព្ទ័ពីនារីម្នាក់បានសម្រេច ហើយមានផ្ទុះអាវុធពីរគ្រាប់ថែមទៀត នៅចំណុច ផ្លូវព្រះសីហានុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ពេលឆ្លងចូលមកដល់ ខណ្ឌ៧មករា ដោយមាន ការដេញតាម ពីក្រោយ ពីបងប្អូនប្រជពលរដ្ធដែលឃើញហេតុការណ៏នេះក៏ កងកំលាំង រាជអាវុធហត្ថខណ្ឌ៧មករា ស្ទាក់ចាប់បានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ហេតុការណ៏ បានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់ឈានចូលថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៣ ។
យោងតាមប្រភពព័ត៌មានពីប្រជពលរដ្ធដែលបានដេញតាមជនសង្ស័យ ខាងលើនោះបានឲ្យដឹងគាត់ បានឃើញជនសង្ស័យពីនាក់បានជិះម៉ូតូគ្រឿងម៉ាកសងសេ១២៥ពណ៏ខ្មៅពាក់ស្លាក់លេខភ្នំពេញ 1AW 6949 ឌុបគ្នាហើយបានធ្វើ សកម្មភាពឆក់ ទូរសព្ទ័ ពីនារីម្នាក់ដែលកំពុងជិះម៉ូតូ
នៅចំណុចកើតហេតុខាងលើ បានសម្រេច យពួកគេក៏ដកកាំភ្លើងមួយដើមបាញ់ឡើងទៅលើចំនួនពីគ្រាប់
ដើម្បីគំរាមជនរងគ្រោះកុំឲ្យស្រែក បន្ទាប់មកគេក៏បានបើកម៉ូតូចេញពីកន្លែងកើតហេតុភ្លាមៗ
ដោយឃើញដូចនេះក៏ប្រជពលរដ្ធដែលបានដេញជនសង្ស័យ ខាងលើពីរនាក់រហូតមកដល់ចំណុចផ្លូវ ២១៤ ក្នុងសង្គាត់បឹងប្រលឹត ខណ្ឌ៧មករា ក៏ កងកំលាំងរាជអាវុធហត្ថ ខណ្ឌ៧មករា ធ្វើការ
ស្ទាក់ចាប់បានម្នាក់និងម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោលនឹងដកហូត ម៉ូតូសេ ១២៥ មួយគ្រឿង ។
បច្ចុប្បន្នជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនខាងលើ មានឈ្មោះ ស៊ឺមបញ្ញា (ហៅក្រៅបញ្ញា ) ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ ជា សិស្ស នៅវិទ្យាល័យ សន្ធរម៉ុក ថ្នាក់ទី ១១ B2 ស្នាក់នៅផ្ទះជួល ម្តុំ បឹងសាឡាង
នឹងម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ ហៅថាអា ខ្មៅ ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ខាងកងកំលាំងរាជអាវុធហត្ថ ខណ្ឌ៧មករា កំពុង ធ្វើការសាកសួររង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវ ច្បាប់ ៕
» ព័ត៌មានជាតិ » កងកំលាំងរាជអាវុធហត្ថដេញតាមចាប់ឃាត់ខ្លួនបានជនសង្ស័យពីរសកម្មភាពឆក់ទូរស័ព្ទ ម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល