ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » យុវជន ៣​នាក់​​ត្រូវគេ​ដេញ​វាយ​​ជិះ​ម៉ូតូ​ទៅបុក​​ឡាន​ ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ពីរ​នាក់​

យុវជន ៣​នាក់​​ត្រូវគេ​ដេញ​វាយ​​ជិះ​ម៉ូតូ​ទៅបុក​​ឡាន​ ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ពីរ​នាក់​

​ភ្នំពេញ ៖ យុវជន ១​នាក់ ម្នាក់​រង​បួស​ធ្ងន់ធ្ងរ នឹង​ពី​នាក់​ទៀត​រងរបួស​ស្រាល ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​រត់គេច​ពី ក្មេងស្ទាវ​មួយក្រុម ដែល​ដេញ វាយ​ពួកគេ រហូត​ភ័យ​ពេក​ក៏  ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង ដែល​ចត​ស្ងៀម យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១ នឹង ១០ នាទី​យប់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​២២៣ ក្នុង សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក នៅក្បែរ​ផ្ទះសំណាក មិត្តភាព ។

​    ​យោងតាម​ប្រភពព័ត៌មាន​ជនរងគ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានដឹងថា​ក្នុង ហេតុ​កាណ៍​នេះ
​មុនដំបូង​ពួកគេ​បាន​ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង ក៏​ជិះ​មក​ផ្ទះ​វិញ​ស្រាប់​មក​មាន​ក្មេងស្ទាវ​ក្រុម​មួយក្រុម​គ្នា
​ប្រហែលជា​១០ នាក់​ហើយ​ជិះ​ម៉ូតូ​ប្រាំ គ្រឿង បាន​ដេញ តាម​ពួកគេ​ពីក្រោយ ហើយក៏​ស្រែក ឲ្យ​ពួកគេ ឈប់​តែ​ពួកគេ​មិន​ព្រម​ឈប់ ដោយ​ពួក​មិនដែល​ស្គាល់​ក្មេងស្ទាវ​នោះឡើយ​ហើយ ព្យាយាម ជិះ​ម៉ូតូ​រត់​មកដល់ កើតហេតុ ខាងលើ ដោយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៀត​នោះ​ក៏​ជ្រុល​ទៅបុក រថយន្ត​មួយគ្រឿង ដែល​ចត​ស្ងៀម យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ត្រូវ​រងរបួស​ធ្ងន់​ចំណែក​ពី​នាក់​ទៀត​រងរបួស​ស្រាល់  ហើយ រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ហើយ​ចំពោះ ក្មេងស្ទាវ​មួយក្រុម​ខាងលើ​នោះ បានគេច​ខ្លួន​បាត់ស្រមោល​អស់ពី​កន្លែង​កើត​​ហេតុ​។​

​យុវជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ពិតជា​មិនដឹងថា​ពួកក្មេងស្ទាវ​មួយក្រុម​នោះមក​ដេញ​វាយ​គាត់​ពី​រឿង​អ្វិ​នោះទេ ហើយ​ប្រជា​ពលរ​ដ្ធ​ដែល​នៅ​ជិត​ក​ន្លែ​ល​កើតហេតុ​នោះ បាន​និយាយ​រៀបរាប់ថា​ពួកក្មេងស្ទាវ​មួយក្រុម​នោះ​តែងតែ​មករក​រឿង​គេ ង​ង រហូត មិន​ថា​អ្នកណា​គេ​ទេ​ឲ្យ​តែ​ផ្លែ​កមុខ គឺ​ពួកវា​រករឿង​ហើយ  អញ្ចឹង​ហើយ​ពួកគាត់​បាន​សុំ​ឲ្យ​សមត្ថ​កិច្ចចាត់ការ​ពួកក្មេង​ទំនើង​ទាំងនេះ​ផង ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya