ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងបណ្តាលឲ្យ មនុស្ស៤នាក់ត្រូវ រងរបួសធ្ងន់ដោយរថយន្តរ៉ង់រ៉ូវែ បើកបុកគ្នាជាមួយរថយន្តម៉ាកស្តារិចផ្លូវបែកជាបួន លានដូចរន្ទះ ហោះផ្លោងចូលទៅកន្លែងហាងរិទ្ធីម៉ាស្បានឹងស្ទឹមបណ្តាលឲ្យម៉ូតូ៤គ្រឿង និងកង់២ទៀតត្រូវរងការខូចខាត់យ៉ាងដំណំ ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៣នៅចំណុចផ្លូវ១៥៣ កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ខណ្ឌចំការមននោះទល់មុខហាង រិទ្ធីម៉ាស្បានឹងស្ទឹម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក រ៉ង់រ៉ូវែ ពណ៌សដែលមានស្លាកលេខនោះបានបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2H-7101 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយចេញ ពីផ្លូវលេខ ៣៦០ ក្នុងទិសដៅពីត្បូងទៅលិចដោយរថយន្តទាំងពីបើកបរក្នុងល្បឿលឿននោះ ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះហើយបណ្តាលឲ្យ រថយន្តស្តារិចហោះក្រឡាបចូលទៅក្នុងហាង រិទ្ធីម៉ាស្បានឹងស្ទឹម ដែលជិតនោះ បុករះម៉ូតូ៤គ្រឿងនិងកង់ចំនួន២ទៀត បណ្តាលឲ្យមនុស្ស ដែលក្បែរហាង ត្រូវរងរបួស ធ្ងន់ ហើយនឹងសំភារះដែលក្នុងហាង ត្រូវ រងការខូចខាតយ៉ាងដំណំ ។ រីឯ រថយន្តម៉ាករ៉ង់រ៉ូវែរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងផងដែរ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះអ្នកបើកបររថយន្តទាំងពីរគ្រឿងត្រូវរងរបួសទាំងធ្ងន់ទាំង២នាក់ ប៉ុន្តែជនរងគ្រោះទាំងអស់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយសារពួកគេរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
សូមបញ្ជាក់ថាម៉ូតូចំនួន៤គ្រឿងដែលរងការខូចខាតខាងលើនេះមានម៉ូតូកូនទាចំនួន២គ្រឿងស្មាស់មួយគ្រឿងនិងសង់កូរ៉េមួយគ្រឿងទៀត ព្រមទាំងកង់ចំនួន២រងការខូចខាតស្ទើរទាំងស្រុងផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ ចុះវាស់វែងដកហូតម៉ូតូរងគ្រោះនិងរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕