ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ផ្សារអូរឫស្សី៤ បាននិយាយថា សាកសពមានឈ្មោះ យឿង វ៉ាន់យ៉ុង អាយុ៤៥ឆ្នាំ ជាជនជាតិវៀត ណាមមានមុខរបរជាអ្នកដើរលក់ឆ្នោតជាតិវៀតណាមមានជំងឺអេដស៍ ។ គាត់បានស្លាប់នៅក្នុងបន្ទប់ទឹកដោយអង្គុយ នៅលើចានបង្គន់ផ្កាប់មុខទៅនឹងជ្រុងសសរ ។
បុរសជាអ្នកដើរលក់ ឆ្នោតវៀតណាមក្នុងរាជធានីភ្នំពេញ ម្នាក់ត្រូវបានគេសន្និដ្ឋានថាគាំងបេះដូងស្លាប់ខណៈដែលគេប្រទះឃើញ សពនៅក្នុងបន្ទប់ទឹកហើមស្អុយកាលពីវេលាម៉ោង៤និង១៩នាទីរសៀលថ្ងៃ ទី២៣ ខែ សីហា ឆ្នាំ២០១៣នៅចំណុចផ្ទះលេខ ១៥ជាន់ទី៣ តាមបណ្ដោយផ្លូវលេខ១៦៦ ក្រុម៩ ភូមិ២ សង្កាត់អូរឫស្សី៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
យោងតាមមន្ដ្រីនគរបាលជំនាញដែល ចុះទៅធ្វើកោសល្យវិច័យបានឱ្យដឹង បន្ទាប់ ពីធ្វើការត្រួតពិនិត្យទៅលើសាកសពឃើញថា បុរសជនជាតិវៀតណាមរូបនេះស្លាប់ ដោយសារគាំងបេះដូងដោយពុំមានអ្នកណាធ្វើឃាត
នោះឡើយ ។ ក្រោយពីការពិនិត្យរួចរាល់សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យនៅវត្ដទួលសង្កែ ៕
» ព័ត៌មានជាតិ » សាកសពបុរសម្នាក់ស្លាប់ក្បែរបង្គន់