មណ្ឌលគិរី៖ លោកវរៈសេនីយ៍ត្រី សុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានឲ្យដឹងថា ប្រតិបត្តិការលើកនេះ បានប្រព្រឹត្តទៅដោយមានការចូលរូមពីរនគរបាលការិយាល័យប្រឆាំង គ្រឿងញៀនដែលដឹកនាំផ្ទាល់ពីរលោក វរៈសេនីយ៍ឯក សូ សុវណ្ណ ស្នងការរងទទូលបន្ទុកការិយាល័យ កណ្តាលយុត្តិធម៌ខេត្តមណ្ឌលគិរី និងមានការសហការពីរកម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលស្រុកកែវ សីមា រួមទាំងអាជ្ញាធរភូមិឃុំផងដែរ។
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និង នគរបាលស្រុក កែវសីមា ចុះធ្វើការឆែកឆេរនិងឈានទៅដល់ឃាត់ខ្លូនបុរសពីរនាក់ និងថ្នាំញៀនមួយចំនួនក្នុងការលំនៅដ្ឋានពីរកន្លែង ដែលគេសង្ស័យថាមានលាក់ទុកគ្រឿងញៀន កាលពីម៉ោង១៧ដល់ម៉ោង១៨និង៤៥នាទីព្រលប់ ថ្ងៃទី២៣ ខែសីហា២០១៣ នៅផ្ទះ របស់ជនសង្ស័យស្ថិតនៅចម្ការស្វាយ ក្នុងភូមិអូរអាម ឃុំស្រែខ្ទម្ភ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកអធិការបន្តថា ប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញ វត្ថុតាងរួមមាន ថ្នាំញៀនគ្រាប់ពណ៌ស ចំនួន៣ កញ្ចប់តូចដែលលាក់ទុកនៅកន្លែងផ្សេងៗគ្នា ម៉ូតូជាមធ្យោបាយ២គ្រឿង ថង់ប្លាស្ទិចសំរាប់ច្រក ទូរស័ព្ទដៃ២គ្រឿង និងប្រាក់មួយចំនួន។ យោងទៅលើវត្ថុតាងជាក់ស្តែងបែបនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញា រួចឈានទៅដល់ ធ្វើការឃាត់ខ្លូនបុរស២នាក់នៅនិងកន្លែង។
ជនសង្ស័យទីមួយ ឈ្មោះ ឆាន់ ឆាម អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានស្រុកកំណើត ភូមិស្វាយដំណះ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅក្នុងចម្ការស្វាយតាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទម្ភ ស្រុកកែវសីមា។ ជនសង្ស័យទី២ ឈ្មោះ ទូច ភាព អាយុ៣១ឆ្នាំ ភេទប្រុស មានស្រុកកំណើត ភូមិ តាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នរស់នៅ ភូមិ ឃុំខាងលើ។
បច្ចុប្បន្នយោងទៅលើវត្ថុតាងជាក់ស្តែងព្រមទាំងចំឡើយសារភាពរបស់ជនស ង្ស័យ សមត្ថកិច្ច បានកសាង សំណុំរឿង បញ្ជួនជនសង្ស័យទាំងពីរខាងលើ ទៅកាន់តុលាការខេត្តមណ្ឌលគិរីដើម្បីដោះស្រាយទៅតាមនិតិវិធីនៃ ច្បាប់៕
» Breaking News, ព័ត៌មានជាតិ » ព័ទ្ធឆែកឆេរលំនៅឋាន២កន្លែងពាក់ព័ន្ធគ្រឿងញៀន