ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងទីតាំងសិប្បកម្ម ផលិតប្រហិតសាច់គោមួយកន្លែងយីហោ សុខ ហុង ស្ថិតនៅផ្ទះលេខ១២ ផ្លូវ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង១២និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា ២០១៣ ដោយសារតែមានផ្សែងខ្មួលខ្មាញ់នៅលើដំបូលសិប្បកម្ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នឹកស្មានថាមានគ្រោះអគ្គិភ័យកើតឡើង ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង នគរបាលប៉ុស្ត៍បឹងកេងកងទី២ បានចុះទៅអន្តរាគមន៍ភ្លាមៗដល់
កន្លែងកើតហេតុ ហើយសួរនាំម្ចាស់ទីតាំងទើបដឹងថា ជាផ្សែងភ្លើងដែលហ៊ុយចេញពីបំពង់បង្ហុយផ្សែងនៅក្នុងទីតាំង សិប្បកម្ម ដោយម្ចាស់បង្កាត់ភ្លើងឡចំហុយ ប្រហិត ហើយមិនមែនជាគ្រោះអគ្គិភ័យកើតឡើងនោះទេ គឺធម្មតាហេតុការណ៍បែបនេះ បានកើតមានជារៀងរាល់ថ្ងៃ ៕