ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​ចុះ​ឆែកឆេរ​លំនៅឋាន​អធិការរង​ស្រុក អណ្តូង​មាស ​

ប៉ូលិស​ចុះ​ឆែកឆេរ​លំនៅឋាន​អធិការរង​ស្រុក អណ្តូង​មាស ​

រតនគីរី ៖ ប្រភពព័ត៌មាន ពី​ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​នេះ ប្រាប់​ឲ្យ​ដឹងថា លំនៅដ្ឋាន​ខាងលើនេះ​ជា​កម្មសិទ្ធិ របស់លោក ឡាក់ វណ្ណ​រិ​ទ្ធិ ហៅ ចេក មាន​ឋានៈ​ជា​អធិការរង ស្រុក​អណ្តូង​មាស​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​។​
​លំនៅដ្ឋាន​អធិការរង នគរបាល​ស្រុក​អណ្តូង​មាស​មួយកន្លែង ស្ថិតក្នុង​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី ត្រូវបាន​កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល អធិការដ្ឋាន​ស្រុក​អណ្តូង​មាស និង​នគរបាល​ប៉​ស្តិ៍​ឃុំ​ម៉ា​លិ​ក ចុះ​ឆែកឆេរ កាលពី​វេលា​ម៉ោង ៤​ល្ងាច ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣​នេះ ។​
​ក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​នេះដែរ ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ឯក នូវ ដា​រ៉ា នាយការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នង ការ​នគរបាល​ខេត្ត ។

​ប្រភពព័ត៌មាន​ដដែល​ខាងលើ ប្រាប់​បន្តទៀតថា បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​រួច កម្លាំង​សមត្ថកិច្ច​ឃើញ​មាន ឈើ​ប្រណីត​ជាច្រើន​ប្រភេទ ដូចជា បេង​, នាងនួន និង​ធ្នង់​ជាច្រើន​ដុំ បើ​គិត​ជា​ទឹកប្រាក់​រាប់ពាន់​ដុល្លារ ។ ខណៈនោះ​ដែរ លោក ឡាក់ វណ្ណ​រិ​ទ្ធិ ហៅ​ចេក ហាក់បីដូចជា​ដឹងខ្លួន​មុន ក៏​គេចខ្លួនបាត់​បន្សល់ទុក​តែ ភរិយា​របស់លោក ក្នុងផ្ទះ​ប្រឈមមុខ​ចំពោះ​ក្រុម​សមត្ថកិច្ច ។ បន្ទាប់មក​ក្រុម​សមត្ថកិច្ច បាន​ប្រមែប្រមូល ឈើ​ប្រណីត​ជាច្រើន​ដុំ នៅក្នុង​ផ្ទះ​ធ្វើ​កំណត់ហេតុ ដើម្បី​ឲ្យ​ប្រពន្ធ​លោក ឡាក់ វណ្ណ​រិ​ទ្ធិ ផ្តិតមេដៃ​ទទួល ស្គាល់​ផងដែរ ។​
​សូមបញ្ជាក់​ផងដែរ​ថា លោក ឡាក់ វណ្ណ​រិ​ទ្ធិ ហៅ ចេក ក្រៅពី​មាន​តួនាទី​ជា​អធិការរង​នគរបាល ស្រុក អណ្តូង​មាស រូបគាត់​គឺជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ផងដែរ ។ ប៉ុន្តែ នេះ​ជា​ករណី​លើកដំបូង​ដែល​ក្រុម សមត្ថកិច្ច ដឹកនាំ​ដោយ​ស្ថាប័ន​តុលាការ​បង្ក្រាប​ជាក់ស្តែង​នៅក្នុង​ផ្ទះ​គាត់​តែម្តង ៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya