ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » រាជធានី​ភ្នំពេញ​បើក​យុទ្ធនាការ ស្ដារ សម្អាត ជួសជុល និង​កែលម្អ​លូ​បញ្ចៀស​ការលិចលង់​នា​រដូវវស្សា​ ​

រាជធានី​ភ្នំពេញ​បើក​យុទ្ធនាការ ស្ដារ សម្អាត ជួសជុល និង​កែលម្អ​លូ​បញ្ចៀស​ការលិចលង់​នា​រដូវវស្សា​ ​

ភ្នំពេញ ៖ យុទ្ធនា​ការស្ដារ សម្អាត ជួសជុល និង​កែលម្អ អណ្ដូង​លូ ត្រូវ បានចាប់ផ្ដើម​ហើយ​នា​ព្រឹក​ថ្ងៃ ទី​២៤ ខែសីហា ដោយ​យោងតាម​ការសន្យា របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២០ ខែសីហា កន្លងមក រវាង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ជាមួយ​មន្ដ្រី ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ដោយបាន គ្រោង​យក​ថ្ងៃទី​២៤ ខែសីហា​នេះ ដើម្បី បើក​យុទ្ធនាការ​ធំ​មួយ​បំផុស​ដល់ ប្រជា ពលរដ្ឋ​ឱ្យចូល​រួម​គាំទ្រ ស្ដារ សម្អាត ថែទាំ​ជួសជុល​និង​កែលម្អ​អណ្ដូង​លូ​ដែលមាន​ចំនួន​៣២.៤៦៤​អណ្ដូង​ឡើងវិញ បន្ទាប់ពី​អណ្ដូង​លូ​ទាំងនោះ​ទុកចោល ដោយ​មិនបាន​គិតគូរ​អស់​រយៈពេល​ជាង​៦០​ឆ្នាំ​មកហើយ ក្នុង​គោលបំណង​ដើម្បី បញ្ចៀស​ការលិចលង់​ពី​ជំនន់​ទឹកភ្លៀង ក្នុង​រដូវវស្សា​ឆ្នាំនេះ ។
​អាជ្ញាធរ​ខណ្ឌ​ចំនួន​៤​កណ្ដាល រាជធានី​គឺមាន​ខណ្ឌទួលគោក ចំការមន ៧​មករា និង​ដូនពេញ ព្រមទាំង​ចៅសង្កាត់​ក្រោម ឱវាទ​និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវបាន​អភិបាល រាជធានី​ភ្នំពេញ​ដាក់​ផែនការ​ឱ្យទទួល​ខុសត្រូវ​ពី​រឿង​ការថែទាំ​និង​ជួសជុល រាល់ បណ្ដាញ​លូ​នៅ​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​បានល្អ​ចាប់ពីពេលនេះ​ទៅ ដោយ​លោក​បាន ចាត់ទុកថា បណ្ដាញ​លូ​គឺមាន​សារសំខាន់ ជាង​ការជួសជុល​ផ្លូវ ប្រសិនបើ​យើង ជួសជុល​ផ្លូវ តែបើ​គ្មាន​បណ្ដាញ​លូ​ទេនោះ ផ្លូវ​នោះ​វា​នឹង​ខូចខាត​ដដែល​ទេ ដូច្នេះ​ការធ្វើ​ផ្លូវត្រូវ​គិតគូរ​ពី​បណ្ដាញ​លូ ជាមុនសិន ទើប​វា​មាន​គុណភាព​ប្រសិទ្ធ ភាព នេះ​ជា​ផែនការ​ក្នុង​គម្រោង​របស់ យើង ។​
​លោក ប៉ា សុជាតិ​វង្ស បាន​លើកឡើងថា រាជធានី​ភ្នំពេញ​បាននិងកំពុង ដំណើរការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និង​ប្រឡាយ ដើម្បីឱ្យ​ឆ្លើយតប​ទៅនឹង តម្រូវការ​នៅតាម​មូលដ្ឋាន និង​ដើម្បី​ការរស់នៅ​ប្រកបដោយ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ ។ តែ​ទោះជា​យ៉ាង ណាក៏ដោយ សមិទ្ធផល ដែល​យើង​ទទួល បាន​ថ្មីៗ​នេះ​នៅ​ពុំទាន់​បាន​បំពេញ​នូវ តម្រូវការ​ជាក់ស្ដែងរ​បស់​មូលដ្ឋាន ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ ។ ជា ពិសេស​ប្រព​ន្ធ័​លូ​និង​ប្រឡាយ​ដែលមាន ស្រាប់​កំពុង​ជួបប្រទះ​ការខូចខាត​ដោយ សារ​ការប្រើប្រាស់​និង​កង្វះខាត​កិច្ចសហការ​គ្រប់គ្រង​ឱ្យបាន​ល្អ ។​
​លោក​បន្ដថា ដើម្បី​ដោះស្រាយ បញ្ហា​នេះ​សាលា​រាជធានី​ភ្នំពេញ នឹងធ្វើ​ការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ
មន្ទីរជំនាញ​និង​ផ្នែក​ឯកជន ដើម្បី​បើក យុទ្ធនា​ការស្ដារ សម្អាត ជួសជុល និង កែលម្អ​អណ្ដូង​លូ​ទាំងអស់​ក្នុង​រាជធានី ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ ២០១៣​ខាងមុខនេះ​តទៅ ។
​លោក​បន្ដទៀតថា គោលបំណង​ដែល យើង​បើក​យុទ្ធនាការ​នេះ គឺ​ដើម្បី​បំផុស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែល ទទួលខុសត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​របស់ ខ្លួន ត្រូវ​ចូលរួម​ថែទាំ​និង​ទទួលខុសត្រូវ ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ជៀស​ផុតពី​ការលិចលង់​ដោយ​ទឹកជំនន់ ទឹកភ្លៀង​។ យើង​បង្កើន​កិច្ចសហការ​និង​ការចូលរួម​ពី​ស្ថាប័នរដ្ឋ ផ្នែក​ឯកជន និង​ប្រជា​ពល រដ្ឋ​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​ឱ្យ មានការ​រីកចម្រើន ។ ត្រូវធ្វើ​ផែនការ​ស្ដារ​បណ្ដាញ​លូ ប្រឡាយ​ទៅតាម​ស្ថាន ភាព​របស់​មូលដ្ឋាន ៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya