ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​កៀរ​ម៉ូតូ រួច​ហុច​១២០​ដុល្លារ ​

ឡាន​កៀរ​ម៉ូតូ រួច​ហុច​១២០​ដុល្លារ ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ថ្ងៃទី​២៣ ខែ សីហា  នៅ​ចំណុច​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
​បុរស​៣​នាក់​រងរបួស ចំណែក​ម៉ូតូ​ខ្ទេច​ផ្នែក​ខាងមុខ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បណ្ដាលមកពី​រថយន្ត​ឡិច​ស៊ី ស​បើក​កៀរ ។ ប៉ុន្តែ​ម្ចាស​រថយន្ត​បង្ក​បានធ្វើការ​សម្របសម្រួល​ដោយ​យល់ព្រម​ផ្ដល់​សំណង ចំ​នួ​១២០ ដុ​លា្ល​រ​សហរដ្ឋអាមេរិក ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​។​
​ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ពណ៌​ស្លែ​មិន​ចាំ​ស្លាក​លេខ មួយគ្រឿង បើកបរ​ក្នុង​ទិ​ដៅ​ពី​កើ​តទៅ​លិច ស្រប​ជាមួយ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AB-៣៨២០ ជិះ​គ្នា​៣​នាក់ ។ ខណៈ​មកដល់​ផ្លូវកែង​រថយន្ត​បាន​បត់​ស្ដាំ ក៏​ទៅ​កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល ខ្ទេច​ផ្នែក​ខាងមុខ ចំណែក​អ្នកជិះ​ទាំង​៣​នាក់រ​ងរ​បួ​ស្រាល ។​
​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បើកចូលទៅ​ក្នុង​ក្រុមហ៊ុន​បារី​សេក ក្រោយមក​ក៏​ឃើញ​អ្នកបើករថយន្ត​ដើរ​ឆ្លងផ្លូវ​មក​ចរចា​ជាមួយ​ភាគី​ម៉ូតូ ហើយ​បាន​ព្រមព្រៀង​ផ្តល់​សំណង​១២០​ដុល្លារ ថ្លៃ​ខូចខាត​ម៉ូតូ និង​ថ្នាំ​ព្យាបាល ដើម្បី​បញ្ចប់រឿង ៕ ដោយ៖សហការី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya