ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​ចុះ​ឆែក​ឆេរ​រក​ឡាន​៧១​គ្រឿង​​ដែល​ត្រូវ​ប្តី​ប្រពន្ធ ឆបោក​​យកទៅ​បញ្ចាំ​ ​

ប៉ូលិស​ចុះ​ឆែក​ឆេរ​រក​ឡាន​៧១​គ្រឿង​​ដែល​ត្រូវ​ប្តី​ប្រពន្ធ ឆបោក​​យកទៅ​បញ្ចាំ​ ​

ភ្នំពេញ​: លោក​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​បន្តទៀតថា​៖ លោក​កំពុង​ពិនិត្យ​លើ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​រថយន្ត​ទាំងអស់ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​សហការ​ជាមួយ តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រាប់ធ្វើ​ការស្វែងរក​រថយន្ត​របស់​ប្រជាពលរដ្ឋ ដែល​ចាញ់បោក អ្នកស្រី កែវ ស្រី​និក យក​ប្រគល់ជូន​ម្ចាស់​រថយន្ត​ទាំងនោះ​វិញ ជាមួយនឹង​ការអនុវត្ត​ច្បាប់ ក៏មាន​ការស្នើសុំ​ដីកា​ស្វែង​តាម​ចាប់ខ្លួន​ជនល្មើស យកមក​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ​។ ចំពោះ​ការស្វែងរក​រថយន្ត​ទាំងនោះ នឹងត្រូវ​ធ្វើឡើង​នៅតាម​បណ្តា ខេត្ត ក្រុង ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៣​នេះ លោក ជួន ណារិន ស្នងការរង​នគរបាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះទៅ​ឆែកឆេរ ទីតាំង​ដែល​ស្តុក​រថយន្ត របស់​ប្រជាពលរដ្ឋ ត្រូវបាន​គេ​ជួល និង​ឆបោក នៅ​ទីតាំង​ពីរ​កន្លែង ដោយ​ទី​តាំងទី​១ ស្ថិតនៅ​បុរី​កីឡា រកឃើញ​រថយន្ត ១៥ គ្រឿង និង​ទី​តាំងទី​២ ស្ថិតនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ចំនួន ៥៦ គ្រឿ ក្នុងនោះ​មាន​រថយន្ត​សាំ​យ៉ុង កាមរី (​ឆ្លាម​) កាមរី (​បា​ឡែ​ន​) ហាយ​ឡេ​ន​ឌើ និង​ស៊ី​អរ​វី​។​
សូមបញ្ជាក់ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​រឹបអូស​រថយន្ត ដែល​ជនល្មើស​ឆបោក​យក ទៅ​បញ្ចាំ និង​លក់ បាន​ចំនួន​១៨​គ្រឿង ក្នុងនោះ រថយន្ត​១៧​គ្រឿង រកឃើញ​នៅ​កន្លែង ដែល​លាក់ទុក​នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​រថយន្ត​១​គ្រឿង​ទៀត សមត្ថកិច្ច​ស្ទាក់​ចាប់បាន ពេល​កំពុង​បើកបរ​លើ​ផ្លូវ​សាធារណៈ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា​នេះ​។​
​សូមបញ្ជាក់ថា​៖ ប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ត​ជាច្រើន​នាក់ នៅតែ​មានមក​ដាក់​បណ្តឹង នៅ​ស្នងការ​ដា្ឋ​ន​នគរបាល​រាជធានី​ភ្នំពេញ ពី​ករណី​ឆបោក​រថយន្ត​របស់​ពួកគាត់​នោះ គឺមាន​ឈ្មោះ​កែវ ស្រី​និក ជា​នាយិការ​ក្រុមហ៊ុន​ទេសចរណ៍​ជី អ៊ឹម ធី គ្រុប ដែល​បាន​ជួល​រថយន្ត​របស់​ពួកគាត់ សម្រាប់​យកទៅ​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរណ៍​៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya