ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លោក ស ខេង សើ្ន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រមូល​ស្នាម​មេដៃ គាំទ្រ​លទ្ធផល​ការបោះឆ្នោត​ ​

លោក ស ខេង សើ្ន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រមូល​ស្នាម​មេដៃ គាំទ្រ​លទ្ធផល​ការបោះឆ្នោត​ ​

ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ស្នើ​ឲ្យ​អាជ្ញាធរ រាជធានី​-​ខេត្ត ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​កាល​ថ្ងៃទី ២៨ ខែកក្កដា កន្លងមកនេះ ខណៈដែល​ចលនា​នៃ​ការប្រមូល​ស្នាម​មេដៃ​នេះ បាន​កើតឡើង​កាន់តែច្រើន​ឡើងៗ នៅតាម​មូលដ្ឋាន​ឃុំ​-​សង្កាត់​ក្នុង​រាជធានី-​ខេត្ត​នោះ ហើយ​ត្រូវ​អង្គការ​សង្គម​ស៊ីវិល រិះគន់ថា បានបង្ហាញ​ពី​ភាពមិន​ឯករាជ្យ​របស់​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក​ខៀវ សុ​ភ័​ក្ត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​មន្ត្រី ថ្នាក់​រាជធានី​-​ខេត្ត ក្រោម​ឱវាទ​របស់ខ្លួន ឲ្យ​ឈប់​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​តទៅទៀត ដើម្បី​រក្សា​ឯករាជ្យភាព​របស់​អាជ្ញា​ធរ ម្យ៉ាងទៀត ទង្វើ​ដូច្នេះ​មិន​ត្រឹមត្រូវ ខណៈពេល​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​ផ្លូវការ នៅ​មិនទាន់​ប្រកាស​នៅឡើយ​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើការ​បោះឆ្នោត​ផងដែរ​នោះ បាន​ថ្លែងថា អង្គការ​សង្គម​ស៊ីវិល ស្វាគមន៍​នូវ​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​បញ្ឈប់​នូវ​ទង្វើ​របស់​អាជ្ញាធរ រាជធានី​-​ខេត្ត ដែល​ធ្វើ​សកម្ម​ភាពមិន​សមរម្យ ក្នុងការ​ប្រមូល​ស្នាម​មេដៃ គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​។

​លោក ព្រាប កុល បាន​ថ្លែង​ទៀតថា បើសិនជា​ពលរដ្ឋ ធ្វើ​ដោយ​ខ្លួនឯង វា​ជា​សិទ្ធិ​របស់គាត់ តែ​អាជ្ញាធរ មន្ត្រី​មាន​តួនាទី ជា​មនុស្ស​អព្យាក្រឹត​នោះ ការប្រមូល​ស្នាម​មេដៃ​របស់​ពួកគេ ជា​រឿង​ខុសច្បាប់ ខុស​ក្រមសីលធម៌ ជា​មន្ត្រី​សាធារណៈ ហើយ​យើង​ស្វាគមន៍​វិធានការ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង​។

​លោក​បាន​បន្តថា អាជ្ញាធរ​រាជធានី​-​ខេត្ត មិនគួរ​យក​ឥទ្ធិពល​របស់ខ្លួន ទៅ​បង្ខំ​ពលរដ្ឋ ឲ្យ​ផ្តល់​ស្នាម​មេដៃ​គាំទ្រ​លទ្ធផល នៃ​ការបោះឆ្នោត​ឡើយ ដោយ​ត្រូវ​ទុក​បញ្ហា​បោះឆ្នោត​នេះ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជាអ្នកដោះស្រាយ​។​

​សូមបញ្ជាក់ថា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ប្រធាន និង​អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ នៅពេល
​បច្ចុប្បន្ននេះ បាន​កំពុង​បន្តធ្វើ​ការស្វែងរក​ការគាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ នៅតាម​បណ្តា​រាជធានី ខេត្ត ដើម្បី​ស្វែងរក​សម្លេងគាំទ្រ ដល់​គណបក្ស​របស់ខ្លួន ដែល​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង អះអាងថា ជាការ​ចូលរួម​ការពា​រ​ជ័យជំនះ​របស់ខ្លួន នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​នោះ​៕

​ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya