ព្រះសីហនុ ៖ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លី សុខម៉េង ភេទប្រុស អាយុ៤៩ឆ្នាំ មានមុខរបរជាលក់សាច់ ជ្រូកខ្វៃ ត្រូវចោរបាញ់ចំក្បាលចំនួន៣ គ្រាប់ ដោយកាំភ្លើងមិនស្គាល់ម៉ាកស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរមានចម្ងាយ តែជាង២០ម៉ែត្រពីមុខផ្ទះរបស់ខ្លួន ។
បុរសអ្នកលក់សាច់ ជ្រូកខ្វៃត្រូវបានចោរប្លន់បាញ់សម្លាប់យក ម៉ូតូ និងទ្រព្យសម្បត្ដិដេកស្លាប់ក្នុងថ្លុក ឈាមកាលពីវេលាម៉ោង៨និង១៥នាទី យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ នៅ ចម្ងាយប្រមាណជាង២០ម៉ែត្រមុខផ្ទះ របស់ជនរងគ្រោះដែលមានទីតាំងស្ថិត នៅខាងក្រោយអតីតសណ្ឋាគារភ្នំមាស ក្នុងក្រុមទី៨ ភូមិ២ សង្កាត់លេខ៤ ក្រុង- ខេត្ដព្រះសីហនុ ។
សមត្ថកិច្ចបានបន្ដថា ក្រុមចោរប្លន់ បានយកម៉ូតូមួយគ្រឿង និងខ្សែកមាស មួយខ្សែទម្ងន់៣តំឡឹង៨ជី គេចខ្លួនដោយ សុវត្ថិភាព ។ សមត្ថកិច្ចកំពុងតែធ្វើការ ស្រាវជ្រាវចំពោះករណីប្លន់ប្រដាប់អាវុធ ដែលតែងតែកើតមានជាបន្ដបន្ទាប់ នៅក្រុងព្រះសីហនុ ហើយក៏បង្ហាញពី ភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋផងដែរ។
គួររំលឹកថា នៅក្រុងព្រះសីហនុគ្រាន់ តែពាក់កណ្ដាលខែសីហា ឆ្នាំ២០១៣ មានករណីប្លន់ប្រដាប់អាវុធបានកើត ឡើងចំនួន២លើក ហើយការប្លន់នៅផ្សារ លើចាត់ទុកថា សំណាងល្អមួយពាន់គ្រោះ ថ្នាក់ទៅលើជនរងគ្រោះ ពេលដែលក្រុម ចោរប្រើប្រាស់កាំភ្លើងខ្លី ហើយបាញ់ មិនចេញ ក្លាយទៅជាការប្រតាយប្រតប់ រហូតដល់ប្រជាពលរដ្ឋឃាត់ចាប់ចោរ ប្លន់ម្នាក់បញ្ជូនឱ្យសមត្ថកិច្ចចាត់ការ តាមនីតិវិធី ៕ ដោយ ៖ សហការី