ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានអន្តរជាតិ » ក្រុម​ចារកម្ម ៖ ទាហាន​ស៊ី​រី​បាន​ប្រើប្រាស់​អាវុធ​គីមី​សាស្ដ្រ​ ​

ក្រុម​ចារកម្ម ៖ ទាហាន​ស៊ី​រី​បាន​ប្រើប្រាស់​អាវុធ​គីមី​សាស្ដ្រ​ ​

ប្រភពព័ត៌មាន​ពី​ក្រុម ចារកម្ម​អាមេរិក និង​សហគមន៍​អឺរ៉ុប​បាន​វាយតម្លៃ​ជា បឋម​ថា កម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី បាន​ប្រើប្រាស់​អាវុធ​គីមី​សាស្ដ្រ​វាយ ប្រហារ​ទៅលើ​តំបន់​ជិត​ទីក្រុង​ដា​ម៉ា​កាស​ក្នុង​សបា្ដហ៍ ហើយ​សកម្មភាព​វាយ ប្រហារ​នោះ​ទទួលបាន​ការឯកភាព​ពី ថ្នាក់លើ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក បា​សា អាល់​អាសាដ ។​
​ប៉ុន្ដែ​ក្រុម​ចារកម្ម​អាមេរិក បញ្ជាក់ នោះ​គ្រាន់តែ​ព័ត៌មាន​វាយតម្លៃ​ជាបឋម ប៉ុណ្ណោះ ពេលនេះ​ស្ថិតនៅក្នុង​ដំណាក់ កាល​នៃ​ការស្វែងរក​ភស្ដុតាង​ពិតប្រាកដ ត្រូវ​ចំណាយពេល​ជាច្រើន​ថ្ងៃ​ខាងមុខ ថែមទៀត ។​
​ក្នុង​ពេលនេះ អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ លោក​បាន គី​មូ​ន បាន ផ្ញើលិខិត​មួយច្បាប់​ស្នើ​ដល់​រដ្ឋាភិបាលស៊ី​រី​សហការ​ក្នុង​សកម្មភាព​ស្រាវជ្រាវ របស់​អង្គការសហប្រជាជាតិ​ពី​ការប្រើ ប្រាស់​អាវុធ​ជីវសាស្ដ្រ ។ លោក​បាន គី មូ​ន​បញ្ជាក់ថា លោក​នឹង​ជំរុញឱ្យមាន ការស្រាវជ្រាវ​ដល់​ឫសគល់​ប្រកប ដោយ​តម្លាភាព និង​យុត្ដិធម៌​ស្ដីពី​ការ វាយប្រហារ​ដោយ​អាវុធ​ជីវសាស្ដ្រ សម្លាប់​មនុស្ស​យ៉ាងច្រើន​បែបនេះ ។
​នៅក្នុង​សេចក្ដីប្រកាស​មួយ​របស់ អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា មន្ដ្រីជាន់ខ្ពស់​ស្ដីពី​ការទប់ស្កាត់​ប្រើប្រាស់ អាវុធ​ជីវសាស្ដ្រ លោកស្រី អេ​ន​ជី​ឡា ឃែ​ន បាន​ទៅកាន់​ទីក្រុង​ដា​ម៉ា​កាស​ថ្ងៃទី ២៤ ខែសីហា ដើម្បី​ជាការ​បើកផ្លូវ​ដល់ ក្រុម​សង្កេតការណ៍​អង្គការ​សហ​ប្រជា ជាតិ​ចូលទៅ​កាន់​តំបន់​រង​ការ​វាយ​ប្រ​- ហារ​ដោយ​អាវុធ​គីមី​សាស្ដ្រ ។
​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ដែល​ពាក់  ព័ន្ធ​នោះ​ផងដែរ ប្រទេស​ទួរគី​បាន​បង្កើន ការការពារ ខ្លាច​រង​ការវាយប្រហារ ដោយ​អាវុធ​គីមី​សាស្ដ្រ​ពី​ប្រទេស​ស៊ី​រី ចូលមក​ព្រំដែន​ទួរគី ។
​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ឧបការី​រង អង្គ ការ​សហប្រជាជាតិ និង​សម្ព័ន្ធ​អារ៉ាប់​ស្ដី ពី​ប្រទេស​ស៊ី​រី លោក Lakhadar Brahimi បញ្ជាក់ថា វិបត្ដិ​នៅក្នុង​ប្រ​- ទេស​ស៊ី​រី​ជាការ​គំរាមកំហែង​ដ៏​ធំធេង ដល់​សន្ដិភាព​ពិភពលោក ពិសេស ក្រោយ​ពេលដែល​មានការ​វាយប្រហារ ដោយ​អាវុធ​គីមី​សាស្ដ្រ ។ លោក Brahimi បញ្ជាក់ថា បញ្ហា​ទាំងឡាយ​គឺ នៅត្រង់ចំណុច​អ្នកធ្វើ​សង្គ្រាម ហើយ ភាគី​សងខាង​បាន​គិតថា ខ្លួន​នឹង​យកឈ្នះ ទៅលើ​ភាគី​ម្ខាង​ទៀត ។
​បារាំង​អាចជា​ប្រទេស​ទីមួយ​វាយប្រហារ​ស៊ី​រី​លោក​រ៉ូ​ឡែ​ន ហ្វេ​ប៊ី​ស រដ្ឋមន្ដ្រីការបរទេស​បារាំង​បានលើកឡើង​ពី​លទ្ធភាព ដែល​សហគមន៍​អន្ដរជាតិ​ប្រើប្រាស់ កម្លាំងយោធា​ទៅលើ​ប្រទេស​ស៊ី​រី ប្រសិនបើ​រកឃើញ​ភស្ដុតាង​ច្បាស់ លាស់​ថា​លោក​អាល់​អាសាដ បាន​ប្រើ ប្រាស់​អាវុធ​ជីវសាស្ដ្រ​សម្លាប់​មនុស្ស ជាង​១៣០០​នាក់​នោះ ។
​លោក​ហ្វេ​ប៊ី​ស បញ្ជាក់​បែបនេះ ក្រោយ​ពេលដែល​អង្គការ​សហ​ប្រជា ជាតិ​ជំរុញ​ឱ្យ​ស្រាវជ្រាវ​ដោយ​បើកចំហ មួយ​ស្ដីពី​ការប្រើប្រាស់​អាវុធ​ជីវសាស្ដ្រ​។
​ការប្រកាស​របស់​រដ្ឋ​មន្ដ្រី​ការ​បរ ទេស​បារាំង​បង្ហាញឱ្យឃើញថា បារាំង បាន​ត្រៀមលក្ខណៈ​ជ្រៀតជ្រែក​ដោយ យោធា​ទៅលើ​សង្គ្រាមស៊ីវិល​ក្នុងប្រទេស ស៊ី​រី ។ សកម្មភាព​ទាំងនោះ​ធ្វើឱ្យមាន សំណួរ​ជាច្រើន​កើតឡើង​ថា តើ​បារាំង អាច​ក្លាយជា​ប្រទេស​ទីមួយ​ដែល​បញ្ជូន ទាហាន​ជ្រៀតជ្រែក​ក្នុងប្រទេស​ស៊ី​រី​?
​ក្នុងពេល​ជាមួយ​នោះ រដ្ឋាភិបាល របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ បា​ម៉ា ហាក់បីដូចជា​ស្ទាក់ស្ទើរ​ក្នុងការសម្រេច​ប្រើប្រាស់​កម្លាំងយោធា​ទៅលើ ប្រទេស​ស៊ី​រី ដោយ​អាមេរិក​ខ្លាច​ជាប់ផុង នៅក្នុង​សង្គ្រាម​ដូច​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​អ៊ីរ៉ាក់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya