ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានអន្តរជាតិ » អូស្ត្រាលី​នឹង​បញ្ជូន​កងទ័ព​៣០០​នាក់​ទៅ អ៊ីរ៉ាក់​ប្រយុទ្ធ​ជាមួយ​ឧទ្ទាម​អ៊ីស្លាម​

អូស្ត្រាលី​នឹង​បញ្ជូន​កងទ័ព​៣០០​នាក់​ទៅ អ៊ីរ៉ាក់​ប្រយុទ្ធ​ជាមួយ​ឧទ្ទាម​អ៊ីស្លាម​

​ប្រទេស​អូស្ត្រាលី​នឹង​បញ្ជូនទាហាន 300 នាក់​បន្ថែមទៀត ដើម្បី​ជួយ​បណ្តុះ​បណ្តា កងកម្លាំង​អ៊ីរ៉ាក់​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម បន្ទាប់ពី​មាន​សំណើ​ពី​សហរដ្ឋអាមេរិក​ក្នុងការ​ចូលរួមចំណែក​ទៅលើ​ការបណ្តុះ បណ្តា​ក្រុមចម្រុះ​អន្តរជាតិ នេះ​បើតាម​ការ​អោយដឹងពី​លោក Tony Abbott នាយករដ្ឋមន្ត្រី​អូស្ត្រាលី ។​

 
​កាលពី​ឆ្នាំមុន អូស្ត្រាលី សម្រេច​បញ្ជូន​កងទ័ព​ចំនួន​៦០០​នាក ក្នុងនោះ កងទ័ព​ឆ័​ត្រ​យោង​ចំនួន​៤០០​នាក់ នឹង កងទ័ព​ពិសេស​ចំនួន​២០០​នាក់ ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ទៅនឹង​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម​។​

 
​កងទ័ព​អូស្ត្រាលី​ថ្មី​ដែល​នឹងត្រូវ​បញ្ជូន​ទៅនោះ នឹងត្រូវ​ចូលរួម​ជាមួយ​កម្លាំង​ទ័ព​របស់​ណូ​វែ​ល​ឡង់​ដែលមាន​ចំនួន ប្រហែល​១៤០​នាក់ មាន​មូលដ្ឋាន​នៅ Taji, ភាគ​ពាយព្យ​នៃ​ទីក្រុង​បា​ដា​ដ នេះ​បើតាម​អ្វីដែល​លោក Abbott បាន​ប្រាប់​អ្នកយកព័ត៌មាន​។​

 
​លោក abbott បាន​បញ្ជាក់ថា អូស្ត្រាលី​តែងតែមាន​ការស្ទាក់ស្ទើរ​ក្នុងការ​បញ្ជូន​ទ័ព​ទៅកាន់់​តំបន់ ជម្លោះ​ទាំងនោះ ព្រោះ​យើង​តែងតែ​ស្រលាញ់​សន្តិ​ភា​ពុំ​។ ប៉ុន្តែ​ជម្លោះ​ទាំងនោះ​បាន​រីក​រាល​ដាន និង​ប៉ះទង្គិច​មកដល់​ប្រទេស​យើង​អស់​រយះពេល​ជាច្រើន​ខែ​មកហើយ​។​

 
​ប្រទេស​អូស្ត្រាលី​កាលពី​ខែធ្នូ​កន្លង​ទៅបាន​ពើបប្រទះ​នឹង​អំពើ​ភេរវកម្ម មួយ​ដែល​បង្កឡើង​ដោយ​ភេរ​វករ​អ៊ីស្លាម​នោះបាន​សម្លាប់​មនុស្ស​ចំនួន​២​នាក់ នៅ​កណ្តាល​ទីក្រុង​ស៊ីដនី ក្នុងនោះ​ផង​ដែល​ភេរវ​ករ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលីស​អូស្ត្រាលី​។​

 
​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​អះអាងថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ទទួលបាន ការគាំទ្រ​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីរ៉ាក់ ហើយ​វា​ឆ្លើយតប​ទៅនឹង​សំណើ​ជា​ផ្លូវការ​មួយ​ពី​សហរដ្ឋ​អា​មេ​រិច​ដើម្បីអោយ ខ្លួន​រួមចំណែក​ជាមួយ កម្លាំងចម្រុះ​អន្ដរជាតិ​ដោយ​ការបញ្ជូណ​ទ័ព​ដែល​សុទ្ធតែ​ពោល​ពេញ​ទៅដោយ​សមត្ថភាព “៕index

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya