ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានអន្តរជាតិ » គយគន់​​សម្រស់​នាង Shin Se Ha តារា​​ម៉ូ​ដែល​កូរ៉េខាងត្បូង​ ​

គយគន់​​សម្រស់​នាង Shin Se Ha តារា​​ម៉ូ​ដែល​កូរ៉េខាងត្បូង​ ​

តាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​កម្សាន្ត​របស់​កូរ៉េ កាលពីពេល​កន្លងទៅនេះ​បាន​ចុះផ្សាយ​ថា នាង Shin Se Ha ជាតា​រា​ម៉ូ​ដែល​កូរ៉េខាងត្បូង​មួយរូប​ដែល​បានធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ទស្សនិកជន​ជាមួយ​រូបភាព​ដែល​បង្អួត​សម្រស់​ថ្មី​របស់​នាង​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត និង​រូបភាព​ក្នុង​ស្ទូ​ឌី​យោ​។​
​ចាប់តាំងពី​ដើមឆ្នាំ​២០១៣​នេះ តារា​ម៉ូ​ដែល​នាង Shin Se Ha ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ដូចជា​កម្មវិធី​ប្រណាំង​រថយន្ត​កម្មវិធី auto shows និង​ពិធី​តាំងពិព័រណ៍​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េ ដោយ​ទទួលបាន​ការចាប់អារម្មណ៍ និង​ពេញនិយម​យ៉ាង​ខ្លាំ​ពី​សំណាក់​អតិថិជន​ដែល​មក​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​ទាំងនោះ​។​
​តាមរយៈ​គេហទំព័រ​មួយ​នេះ នាង​Shin Se Ha បាន​បញ្ចេញ​នូវ​រូបភាព​សិច​ស៊ី​ជាច្រើន​សន្លឹក​ដែល​រំញោច​ដល់​អារម្មណ៍​ទស្សនិកជន​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែល​ធ្វើ​ឲ្យ​ប្រុសៗ​ដ​កក​ចំហ​មាត់ បើកភ្នែក​ធំ​ប៉ុនៗ​ពងមាន់​គយគន់​សម្រស់​របស់​ដ៏​សិច​ស៊ី និង​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​។​ទាំងនេះ​គឺជា​រូបភាព​ដែល​ទាក់ទាញ និង​ទទួលបាន​ប្រជាប្រិយភាព​បំផុត សម្រាប់​តារា​ម៉ូ​ដែល​វ័យក្មេង​រូប​នេះហើយ​ត្រូវបាន​មហាជន​ទទួលស្គាល់ថា ជាតា​រា​ម៉ូ​ដែល​ដែល​ទទួលបាន​ប្រជាប្រិយភាព​បំផុត​ជាពិសេស​នោះ​នៅតាម​ប្រព័ន្ធ​អន​ឡាញ​តែម្តង​។​
​តាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្តទៀតថា រូបភាព​របស់​នាង Shin Se Ha ដែល​គេហទំព័រ​កម្សាន្ត យកមក​ចុះផ្សាយ​នេះ​គឺជា​តារា​ម៉ូ​ដែល​កំពុងតែ​ល្បីល្បាញ និង​ទទួលបាន​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​នៅតាម​ប្រព័ន្ធ​អន​ឡាញ​ទូទាំង​ពិភពលោក ដោយសារតែ​នាង ជាតា​រា​ម៉ូ​ដែល​មួយរូប​ដែលមាន​ទេពកោសល្យ​តាំងតែ​ពី​កំណើត បូករួម​នឹង​ការហ្វឹកហាត់​បន្ថែម​បានធ្វើ​នាង​ក្លាយជា​តារា​ម៉ូ​ដែល ដែលមាន​ប្រជាប្រិយ​យ៉ាង​ឆាប់រហ័ស​បែបនេះ ។ នាង Shin Se Ha តារា​ម៉ូ​ដែល​វ័យក្មេង​សាច់​សខ្ចី​រូបនេះ កើត​នៅ​ថ្ងៃទី ២០ ខែមករា ឆ្នាំ ១៩៩០​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya