ភ្នំពេញ៖ មន្ត្រីនគរបាល ដែលបានចូលរួមនៅក្នុងប្រតិបត្តិការ បានឲ្យដឹងថា ក្នុងការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន បុរស ចំនួន២នាក់ និងនារីម្នាក់ ខណៈនារីរកស៊ីផ្លូវភេទ ជិត១០នាក់ផ្សេង ។
កម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស របស់ក្រសួងមហាផ្ទៃ ដោយមានការដឹកនាំពី មន្ត្រីតុលាការ នៅយប់ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៣ បានចុះបង្ក្រាប ទីតាំងហាងកាហ្វេ យីហោ រីករាយ បង្កប់សេវា រកស៊ីផ្លូវភេទ ស្ថិតនៅទល់មុខផែថ្ម តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ៕
ដោយ៖ សហការី