ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » មេ​ច្រករបៀង ០៧ បើកភ្លើង​ខៀវ​ឲ្យ​បទ​ល្មើស​ឆ្លងដែន​​ខុសច្បាប់​​ទៅ​ប្រទេស​វៀតណាម​ ​

មេ​ច្រករបៀង ០៧ បើកភ្លើង​ខៀវ​ឲ្យ​បទ​ល្មើស​ឆ្លងដែន​​ខុសច្បាប់​​ទៅ​ប្រទេស​វៀតណាម​ ​

​កាលពី​វេលា​ម៉ោង ៥ ទៀបភ្លឺ ថ្ងៃ​សុក្រ​ទី ២៣ ខែ សីហា ឆ្នាំ ២០១៣ កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ     សួ
ម៉ា​រិ​ទ្ធ ដែលជា​ឈ្មួញ​ក្បាលរឹង​មុខ​ដដែល ដោយ​ឃុបឃិត​ជាមួយ មេ​ច្រករបៀង ០៧ គឺ​លោក ឃ្លោក សាលី ដើម្បី​ទទួល​លាភ សក្ការៈ ដោយ​គ្មាន​ទទួលខុសត្រូវ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដែល​ខ្លួន​កំពុងតែ​គ្រប់គ្រង​ដោយ​មិន​អនុវត្តតាម​បទបញ្ជា​របស់លោក ជួង ស៊ា​ង​ហាក់ ស្នងការ​ខេត្ត​នោះទេ ដោយ​បណ្តោយ​ឈ្មួញ​រូបនោះ ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​នាងនួន​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​តាម​ច្រក ០៧ ស្ថិតនៅតាម​ខ្សែបន្ទាត់ ៦១៩ ជាប់​នឹង​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ក្នុងភូមិ​ក្រ​ញ៉ូ​ង​សែន​ជ័យ ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៣ នៅវេលា​ម៉ោង​៥​ទៀបភ្លឺ
ពួកគាត់​បានឃើញ​រថ​យន្ត​របស់លោក សួ ម៉ា​រិ​ទ្ធ​មាន​ភាគហ៊ុន និង បងប្រុស​បង្កើត​ឈ្មោះ សួ សុវណ្ណ​ធី គឺជាកងរាជអាវុធហត្ថ​ប្រចាំខេត្ត​មណ្ឌលគិរី  ដោយ​ដឹក​ចូល​តាម​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដឹក​ឆ្លង​ចូល​ទឹកដី​ខេត្តក្រចេះ សំដៅទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង ០៧ ស្ថិតក្នុង​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ខាងលើនេះ គឺជា​ឈើ​របស់​ត្រកូល
សួ ម៉ា​រិ​ទ្ធ អតីត​មេបញ្ជាការ​ស្នាក់ការ​ប៉េអឹម ៧៦១ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដឹក​ចេញពី​ភូមិ​អណ្តូង​ក្រឡឹង ស្រុក​អូររាំង ខេត្តមណ្ឌលគិរី យកមក​ដាក់​ក្នុងភូមិ​គ្រឹះ​លោក សួ ម៉ា​រិ​ទ្ធ​។ បន្ទាប់មកឱកាសល្អ​គេ​បាន​លើ​ឈើ​ដាក់​រថយន្ត​ឡិច​ស៊ី​ស ដឹក​ចូល​តាម​ច្រក​០៧ ទាំង​ថ្ងៃ​តែម្តង​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច ណា​ឡើយ​។

​ជុំវិញ​រឿង​ពាក់ព័ន្ធ​ក្នុងការ​ឃុបឃិត​បើក​ឲ្យ​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ខាងលើ សារព័ត៌មាន​យើង
​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សួ ម៉ា​រិ​ទ្ធ និង​បងប្រុស​បង្កើត​លោក សួ សុវណ្ណ​ធី បានឡើយ​។​
​​លោក ជួង ស៊ា​ង​ហាក់ ស្នងការ​នគរបាល​ខេត្តក្រចេះ​បាន​ឳ្យ​មន្ត្រីនគរបាល​មួយចំនួន​ដកខ្លួន​ពីរ
​ឃុបឃិត ជាមួយ​ឈ្មួញ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ក៏ដូចជា​បទល្មើស​ឆ្លងដែន​មន្ត្រីប៉ូលិស​ប្រចាំការ​នៅ​ច្រក​នោះ​ជា​អ្នកទទួល ខុសត្រូវ  ។ ជុំវិញ​បញ្ហា​ពាក់ព័ន្ធ​ខាងលើ​សា​ព័ត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ស្រី សុខា ហៅ សាង បានទេ​រហូតមកដល់​ថ្ងៃនេះ  ៕ ដោយ​៖ ឈិន សំអាន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya