ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ពីរ​នាក់​បងប្អូន​ជិះ​រថយន្ត​​មកពី​ខេត្តពោធិ៍សាត់​​ជ្រុល​ចង្កូត​ធ្លាក់​​ស្រះ​ទឹក​ស្លាប់​ទាំងពីរ​នាក់​

ពីរ​នាក់​បងប្អូន​ជិះ​រថយន្ត​​មកពី​ខេត្តពោធិ៍សាត់​​ជ្រុល​ចង្កូត​ធ្លាក់​​ស្រះ​ទឹក​ស្លាប់​ទាំងពីរ​នាក់​

​ពោធិ៍សាត់​:​    ​ពីរ​នាក់​បងប្អូន​ជិះ​រថយន្ត​ខ្លួនឯង​មកពី​ខេត្ត​ជ្រុល​ចង្កូត​ធ្លាក់​ក្នុង​ស្រះ​ទឹក​កន្លែង​ជលផល​បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​បងប្អូន​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​១២​ថ្ងៃទី​២៣​ខែសីហា ឆ្នាំ​២០១៣​មន្ទីរ​ពិសោធ​ស្រូវ ស្ថិតនៅ​ភូមិ​ខ្នាចរមាស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​បុរស​ម្នាក់​ត្រូវជា​សាច់​ញាត​នៃ​សព​បាន​ឲ្យ​ដឹងថា​ពីរ​នាក់​បងប្អូន​រូបនេះ​រស់នៅ​ភូមិ​ចិន្តា​យ​ឃុំ​មេទឹក ស្រុក
​បាកាន ខេត្តពោធិ៍សាត់​។ រីឯ​បុរស​បើកបរ​រថយន្ត​រូបនេះ​ឈ្មោះ យឹម នឿ​ម អាយុ​៣៤​ឆ្នាំ មានកូន​បួន​នាក់ ស្ត្រី​ជា​ប្អូន​ឈ្មោះ​យឹម ស្រី​តូច អាយុ​៣២​ឆ្នាំ មានកូន​ពីរ​នាក់ ក៍បាន​ធ្វើដំណើរ​មកពី​ខេត្ត​ឆ្ពោះ​ទៅផ្ទះ មកដល់​ចំណុចកើតហេតុ ដូច​មាន​ខាងលើនេះ​លង់ទឹក​ស្លាប់​ទាំងពីរ​នាក់​តែម្ដង​។

​ប៉ូលិស​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​រថយន្ត​គ្រោះថ្នាក់​នេះ​ម៉ាក​កា​ម៉ា​រី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ
​ភ្នំពេញ​2E7890 ចង្កូត​ស្ដាំ​ស៊េរី​១៩៩៣ បើក​មកពី​កើត​ទៅ​លិច​។​    ​រីឯ​រថយន្ដ​គ្រោះថ្នាក់​នេះ​ត្រូ​បាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បាកាន​ដើម្បី​បំពេញបែបបទ​។ ​ក្រុមគ្រួសារ​បាន​យក​សាកសព​ទៅធ្វើ​បុណ្យ​នៅផ្ទះ តាម​ប្រពៃណី​អ្នក​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​៕​ភ្នំក្រវាញ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya