ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » មន្ត្រី​ក្រសួងមហាផ្ទៃ​​មិនមាន​បំណង​បិទ​​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ទេ​​តែ​ត្រូវមាន​ការកែទម្រង់ ​

មន្ត្រី​ក្រសួងមហាផ្ទៃ​​មិនមាន​បំណង​បិទ​​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ទេ​​តែ​ត្រូវមាន​ការកែទម្រង់ ​

​ភ្នំពេញ​៖ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​កំពុងតែ​ពេញនិយម​នាពេល​បច្ចុប្បន្ន​នេះ
​ដែល​យើង​ត្រូវមាន​ការកែទម្រង់​ឲ្យ​បានល្អ​ដោយ​មិនអាច​លុបបំបាត់ចោល​នោះទេ​។​​នេះ​ជា​ប្រសាសន៍​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ងី ច័​ន្ទ្រ​ផល ក្នុង​បទសំភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​កាលពី
​ព្រឹក​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ក្រោយ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី
​ការទំនាក់ទំនង​អភិបាលកិច្ច​ដើម្បី​គណនេយ្យភាព​។​
​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ​បាន​បញ្ជាក់ថា​បច្ចុប្បន្ននេះ​នៅ​ប្រទេស​កម្ពុជា​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​កំពុងតែ​ពេញនិយម​ចំពោះ​មនុស្ស​ទូទៅ ដូច្នេះ​នៅពេលដែល​យើង​ឲ្យ​ប្រ​ព័​ន្ទ​នេះ​ដំណើរការ​កំណែទម្រង់​បានល្អ​ប្រសើរ​នោះ​វា​នឹងមាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​។  យើង​មិនអាច​លុប​ហ្វេ​ស​ប៊ុ​ក​បានទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​ឲ្យ​អ្នកលេង​ចេះ​ប្រើប្រាស់​ប្រកបដោយ​សីលធម៌ កុំ​ចេះតែ​និយាយ និង​ចេះតែ​សរសេរ​នូវ​អ្វីដែល​មិន​ផ្តល់​ការអភិវឌ្ឍ​ដល់​សង្គមជាតិ​។
លោក​បន្តថា ពេលខ្លះ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​នេះ ក៏មាន​ការផ្សព្វផ្សាយ​ផល​ល្អ ពេលខ្លះ​ផ្សព្វផ្សាយ​ផល​អាក្រក់ គោលដៅ​សំខាន់​នោះ​គឺ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​នោះ​មាន​ទំនួល​ខុសត្រូវ​មិនមែន​ប្រើ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​គ្រាន់តែ​ធ្វើការ​ប្រឆាំង និង​ការគាំទ្រ​នោះ​វា​មិន​ចំណេញ​ទេ​។ ព្រោះថា​ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​ពីរ​នៅពេលដែល​យើង​ប្រើប្រាស់​វា ហើយ វា​អាច​សម្លាប់​យើង​វិញ​ដោយ​មិនដឹង​ខ្លួន​ដែល​គេ​ហៅថា​«​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​»​។ ដូច្នេះ​អ្វីដែល​សំខាន់​នោះ​យើង​ត្រូវតែ​ពង្រឹង​ឡើងវិញ តាមរយៈ​ការធ្វើកំណែទម្រង់​តាម​គោលដៅ​អភិបាលកិច្ច​ល្អ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ហើយ​ការធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​រាជរដ្ឋាភិបាល​ក៏​ដូច្នោះ​ដែរ​ជាពិសេស​កំណែទម្រង់ ថ្នាក់ក្រោម​ជាតិ ព្រោះថា​ថ្នាក់ក្រោម​ជាតិ មាន​សក្តានុពល​ច្រើនណាស់ ប៉ុន្តែ​កម្រិតយល់ដឹង​របស់​ពួកគាត់​នៅ​ទាប​។ កិច្ចការ​កំណែទម្រង់ ថ្នាក់ក្រោម​ជាតិ​នោះ​មិនមែន​ស្ថាប័ន​ថ្នាក់ជាតិ​តែ​ម្នាក់​ទេ ដែល​ធ្វើកំណែទម្រង់​នោះ គឺមាន​ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​ផ្នែក​ឯកជន​ក៏​អាច​ចូលរួម​ក្នុងការ​ធ្វើកំណែទម្រង់​ផងដែរ​។​
​លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា កំណែទម្រង់​អភិបាលកិច្ច​ល្អ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ប្រទេសជាតិ យើង​មិន​គិតថា​ភាគី​មកពី​គណបក្សនយោបាយ​ណាមួយ​នោះទេ ទោះបីជា​គណបក្ស​ទាំងអស់ ឬ​គណបក្ស​ពីរ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​បូក​បញ្ចូល​គ្នា គឺ​នៅតែ​គិតពី​ផលប្រយោជន៍​ប្រទេស​ជាធំ​ដែរ​។ ដូច្នេះ​អ្នក​ទាំងអស់​ត្រូវតែ​គិតពី​ប្រយោជន៍​ជាតិ​ជាធំ ដើម្បី​អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យភាព ប្រកបដោយ​ក្រមសីលធម៌ និង​មានការ​រីកចម្រើន​។​
​លោក ងី ច័​ន្ទ្រ​ផល​បន្តថា យើង​មាន​មហិច្ឆតា​ធំ​ណាស់ គឺ​យើង​សង្ឃឹមថា​នៅ​ឆ្នាំ​២០៣០​ខាងមុខនេះ ប្រទេស​យើង​នឹងមាន​ការរីកដុះដាល​ខ្លាំង​ទ្វេ​ឡើង​ថែមទៀត ហេតុនេះ​បានជា​យើង​គិតពី​ពេលនេះ​ទៅ​ដូច​យើង​ឃើញ​យុវជន​មាន​ភាពក្លាហាន​ធ្វើ​អ្វីៗ​សម្រាប់​សង្គម​។ ការ​ក្លាហាន​នេះ​បង្ហាញថា យុវជន​ដ៏​ច្រើន​នេះ​ជា​ទំពាំង​ស្នង​ឫស្សី ដោយ​មិន​គិត​ប្រកាន់​ថា យុវជន​ទាំងនោះ​មកពី​ខាង​ណា​ឡើយ​។ យុវជន​ជា​ទំពាំង​ស្នង​ឫស្សី គឺជា​ទ្រព្យ​ស​ម្បិ​ត្ត​របស់​ជាតិ​តែមួយ ដូច្នេះ​យើង​ត្រូវតែ​គ្រប់គ្រង​យុវជន​ឲ្យ​មាន​កាយសម្បទា​គ្រប់គ្រាន់​និង​មាន​សមត្ថភាព​សម្រាប់​ប្រទេសជាតិ​ដើម្បី​ឲ្យ​មានការ​ជឿនលឿន​ដូច​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​។​
​លោក រដ្ឋលេខាធិការ​បាន​ព​ន្យ​ល់​ថា​ពាក្យ​អភិបាលកិច្ច​ល្អ គឺជា​ការលើកកម្ពស់​ដ​ល់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ដែល​រដ្ឋាភិបាល​បានដាក់​ចេញ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ធ្វើការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​អំពី​អភិបាលកិច្ច​ល្អ​គឺ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ មានការ​ឆ្លើយតប ធ្វើការ​ពិភាក្សា​ផ្តល់យោបល់​ពីគ្នា​ទៅវិញទៅមក​និង​មានការ​ឯកភាពគ្នា​។ ការយល់ដឹង​ច្បាស់លាស់​នោះ​ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ ហើយ​ការបញ្ចេញមតិ​នេះ​បានបង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ពិតៗ ដូចជា​យុទ្ធនាការ​បោះឆ្នោត​កន្លង​មកនេះ​ប្រជាពលរដ្ឋ ពិសេស​យុវជន​បាន​បញ្ចេញមតិ​របស់​ពួកគាត់ ដោយ​មិន​ខ្លាច​ពី​ការគាបសង្កត់​ណាមួយ​ឡើយ​។​ដូច្នេះ​យើង​ត្រូវតែ​ស្វែងយល់​ទាំងអស់គ្នា ព្រោះថា​ផលប្រយោជន៍​ប្រទេសជាតិ​មិនមែនជា​របស់​អ្នកណាម្នាក់​នោះទេ​»​។ ទោះបីជា​យើង​ម្នាក់ៗ​មាន​និ​ន្ន​នា​ការខុស​គ្នា​ក្តី ចេញពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ក្តី​កាលណា​យើង​មើលឃើញ​ផលប្រយោជន៍​ប្រទេស​តែមួយ​ដូចគ្នា​ពេលនោះ​ប្រទេស​នោះ​នឹង​ទទួលបាន​កា​អភិវឌ្ឍ​ពិសេស​នោះ​ផ្នែក​អភិបាលកិច្ច​ល្អ​ដោយ​ស៊ីជម្រៅ​៕

​ដោយ​៖ វិជ្ជា


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya