ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » សមត្ថកិច្ច​រក​ឃើញរ​ថ​យន្ត​បញ្ចាំ ចំនួន​១៧​​គ្រឿង ទទួល​បណ្តឹង​ចំនួន​៧៤ ​

សមត្ថកិច្ច​រក​ឃើញរ​ថ​យន្ត​បញ្ចាំ ចំនួន​១៧​​គ្រឿង ទទួល​បណ្តឹង​ចំនួន​៧៤ ​

ភ្នំពេញ​: នៅ​ថ្ងៃទី​២៣ ខែសីហា​នេះ មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា
មកដល់ពេលនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​រឹបអូស​រថយន្ត ដែល​ជនល្មើស​ឆបោក យកទៅ​បញ្ចាំ និង​លក់ បាន​ចំនួន​១៧​គ្រឿង ដែល​លាក់ទុក​នៅ​ភូមិ អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

​មន្ត្រីនគរបាល​ដដែល​នោះ បាន​ឲ្យ​ដឹង​បន្តថា មកដល់​ថ្ងៃទី​២៣ ខែសីហា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានទទួល​ពាក្យបណ្តឹង ចំនួន​ជិត​១០០ ពាក្យបណ្តឹង ហើយ​នៅមាន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​រថយន្ត បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​ទៀត​។​

​មន្ត្រីនគរបាល​នោះ បានបញ្ជាក់​ពី​ប្រភេទ​រថយន្ត​ដែល​សមត្ថកិច្ច​រឹបអូស​បាន ពី​ទីតាំង​មួយកន្លែង នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ កាលពី​ថ្ងៃទី​២២ និង​ទី​២៣ ខែសីហា មាន​ប្រភេទ​រថយន្ត ឡិច​ស៊ី​ស .​កាមរី​ឆ្លាម .​ឡិច​ស៊ី RX300 .Vigo .​តា​កូ​ម៉ា .​សាន់​យ៉ុង និង​ប្រភេទ​CRV​។​

​មន្ត្រីនគរបាល​ដដែល បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​មួយចំនួន​ពី​សំណាក់​ម្ចាស់​រថយន្ត​មក សមត្ថកិច្ច បាន​សហការ​ជាមួយ​ស្ថាប័ន​ច្បាប់ បន្ត​រុករក​រថយន្ត​ដែល​បាន​បាត់​ទាំងនោះ ដើម្បី​យកមក​រក្សាទុក និង​ប្រគល់ជូន​ដល់​ម្ចាស់​វិញ​។ ប៉ុន្តែ​នៅពេលនេះ ពុំទាន់​មាន​គោលការណ៍​ប្រគល់​រថយន្ត​ដែល​រឹបអូស​បាន​ចំនួន ១៧​គ្រឿង ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ទេ តែ​យ៉ាងណាក៏ដោយ ម្ចាស់​រថយន្ត ត្រូវមាន​ឯកសារ​រថយន្ត​ត្រៀម​សុំ​យក​រថយន្ត​ទៅវិញ​។​
​គួរបញ្ជាក់​ផងដែរ​ថា​កាលពី​ថ្ងៃទី ២០ សីហា កន្លងទៅនេះ មានរឿង​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល បុរស ស្ដ្រី​២​នាក់​ប្ដី​ប្រពន្ធ វ័យក្មេង​បានរៀបចំ​គម្រោង​យ៉ាង​ល្អិតល្អន់ រួច​ប្រើ​ស្ទីល​បោក​ថ្មី​ដើរ​ជួល​រថយន្ដ គ្រប់​ប្រភេទ​រាប់រយ​គ្រឿង​ពី​ជនរងគ្រោះ យកទៅលក់​និង បញ្ចាំ​ហើយ​ទីបំផុត​អ្នក​ទាំង​២​បាន​បញ្ចាំ ផ្ទះ​ដែល​ខ្លួន​កំពុង​រស់នៅ​រួច​វេច​បង្វេច​រត់ បាត់​ពី​លំនៅឋាន​ធ្វើឱ្យ​ម្ចាស់​រថយន្ដ​ជា ជនរងគ្រោះ​នាំគ្នា​ឆ្លេឆ្លា​ព្រលឹងចុងសក់ គ្រប់ៗ​គ្នា ដោយសារតែ​រថយន្ដរ​បស់ ពួកគាត់​ត្រូវបាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ​បោក យកទៅលក់​និង​បញ្ចាំ​អស់ ។ ​ករណី​ខាងលើនេះ​បាន​ភ្ញាក់ផ្អើល​ឡើង នៅក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ដ កណ្ដាល​រួច​បន្ដ​ទៅកាន់​កន្លែង​ផ្សេងៗ ទៀត​ជាច្រើន ជាពិសេស​នៅ​រាជធានី ភ្នំពេញ​ដែល​ធ្វើឱ្យ​សមត្ថកិច្ច​ឈឺក្បាល វិលមុខ​លើ​ករណី​ដែល​មិនសូវ​ធ្លាប់ មាន​មួយ​នេះ ។
​ពីរ​នាក់​ប្ដី​ប្រពន្ធ​វ័យក្មេង​ដែល​ប្រើ​ស្ទីល បោក​ថ្មី​មិនដែល​ជួប​នៅក្នុង​សតវត្សរ៍​ថ្មី នេះ ១-​ឈ្មោះ កែវ ស្រី​និ​ត អាយុ​២៣​ឆ្នាំ ជា​ប្រពន្ធ និង​បុរស​ជា​ប្ដី​ឈ្មោះ អ៊ុយ សុ​ឃុន រស់នៅ​ផ្ទះ​លេខ​៦៥ ក្រុមទី​១៤ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ហើយ អ្នក​ទាំង​២​បាន​ដើរតួនាទី​ជា​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ​GMTG GROUP​មាន​បណ្ដាញ នៅក្រៅ​ប្រទេស​ដែល​ធ្វើឱ្យ​ម្ចាស់​រថយន្ដ ជឿជាក់​រហូតដល់​អស់​ទ្រព្យ​ពី​ខ្លួន​ហើយ ក្រុមហ៊ុន​នេះ​ទៀតសោត គ្មាន​ចុះបញ្ជី នៅ​ក្រសួងពាណិជ្ជកម្ម​នោះទេ ។​
​ទីតាំង​ដែល​គេ​ដឹងថា​ពីរ​នាក់​ប្ដី ប្រពន្ធ​យក​រថយន្ដ​ទៅ​ដាក់បញ្ចាំ​នោះ ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​គឺ នៅក្នុង​ដីឡូត៍​របស់​ក្រុមហ៊ុន​7NG​ស្ថិត នៅក្នុង​ភូមិ​-​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ទីតាំង​លក់​រថយន្ដ​មួយ ចំនួន​ទៀត​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ដ មួយចំនួន ។
​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣​ជនរងគ្រោះ​រាប់សិប​នាក់​ដោយ​ម្នាក់ៗ​បាន ស្វះស្វែង​តាមរក​រថយន្ដ​របស់​ខ្លួន​នៅ តាម​ទីតាំង​នានា​ដែល​គេ​រក្សាទុក​នោះ ។ ដោយឡែក​នៅ​រសៀល​ម៉ោង​១​និង​៤០​នាទី​ថ្ងៃ​ដដែល ម្ចាស់​រថយន្ដ​ប្រមាណ ជា​៦០​ទៅ​៧០​នាក់​បាននាំគ្នា​មក​ប្រមូល ផ្ដុំ​នៅមុខ​ទីតាំង​ដីឡូត៍​ដ៏​ធំ​ស្កឹមស្កៃ​របស់ ក្រុមហ៊ុន​លី​ហួរ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​លេខ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ​ក្នុង​គោលបំណង​សុំឱ្យ​ម្ចាស់​ទី តាំង​ចូល​មើល​រថយន្ដ​តើ​រថយន្ដ​របស់ គេ​មាន​រក្សាទុក​នៅ​ទីនោះ​ដែរ​ឬ យ៉ាង ណា​? ប៉ុន្ដែ​សកម្មភាព​នេះ​ត្រូវបាន​សមត្ថកិច្ច​នៅ​ទីនោះ​ក្រោម​បញ្ជា​របស់​អ្នក គ្រប់គ្រង​មិន​អនុញ្ញាតឱ្យ​ជនរងគ្រោះ​ជា ម្ចាស់​រថយន្ដ​ចូលទៅ​ខាងក្នុង​ទាំង​ហ្វូង ពិនិត្យមើល​តាម​សម្រួល​នោះឡើយ ព្រោះ​តំបន់​ដីឡូត៍​នេះ​មានការ​យាមកាម យ៉ាង​តឹងរ៉ឹង​ណាស់ ។​
​ករណី​ស្ទីល​បោក​សម័យថ្មី​ដែល​យក រថយន្ដ​រាប់រយ​គ្រឿង​ពី​ជនរងគ្រោះ សូម្បីតែ​កាត​គ្រី​ក៏​ប្រគល់​ទៅឱ្យ​ពីរ​នាក់ ប្ដី​ប្រពន្ធ​កំពូល​បោក​ថ្មី​នេះ លទ្ធផល​ចុង ក្រោយ​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ដ​បាន នាំគ្នា​ទៅដល់​លំនៅឋាន​ពីរ​នាក់​ប្ដី​ប្រពន្ធ នោះ តែ​ឃើញ​ផ្ទះ​ចាក់សោ​រួច​សួរនាំ អ្នកជិតខាង​គេ​ឆ្លើយថា ផ្ទះ​នោះ​ដាក់ បញ្ចាំ​ក្នុង​ធនាគារ​បាត់ទៅហើយ រួច​ដឹក​អីវ៉ាន់​ចេញ​អស់​ទៀត ទើប​ម្នាក់ៗ ភ្ញាក់ខ្លួន​គក់ទ្រូង​ថា​ចាញ់បោក​គេ​ហើយ រួច​នាំគ្នា​ទូរស័ព្ទ​ខ្វាត់ខ្វែង​ដើម្បី​ចេញ​ដើរ រក តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​វ័យក្មេង​នេះ មិន ដឹង​នៅទីណា​ឡើយ ។
​បើតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា បន្ទាប់ពី​ដឹងថា​ចាញ់បោក​អ្នក​ជួល​រថ យន្ដ​យកទៅលក់​នោះ ទើប​គេ​ដឹងថា នៅ ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣​ម្ចាស់  រថយន្ដ​ជា​ជនរងគ្រោះ​រាប់រយ​នាក់​មាន ខ្លះ​ជា​មន្ដ្រីរាជការ​ខ្លះ​មានមុខរ​បរជា​អ្នក រកស៊ី​រហូតដល់​ថ្នាក់ឧត្ដម​សេនីយ៍ ក៏ត្រូវ បាន​ចាញ់បោក​ផងដែរ​៕ ដោយៈ ហង្ស ទេព​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya