ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម្ចាស់​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​​ទទួលបាន​​មេដាយ​ស្តីបន្ទោស​​ពី​លោក​ចៅហ្វាយក្រុង​ ​

ម្ចាស់​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​​ទទួលបាន​​មេដាយ​ស្តីបន្ទោស​​ពី​លោក​ចៅហ្វាយក្រុង​ ​

ភ្នំពេញ ៖ ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវបាន​លោកប៉ា សុជាតិ​វង្ស ចៅហ្វាយក្រុង​ភ្នំពេញ ធ្វើការ​ស្តីបន្ទោស​រឿង​ប្រមូល​សំរាម​មិនទាន់​និង​ឧបករណ៍ប្រើប្រាស់ ក៏ដូចជា​ប្រើ​ឡាន ចាស់ៗ ធ្វើ​ឲ្យ​សាធារណជន​និង​ភ្ញៀវទេសចរ​អន្តរជាតិ​គេ​រិះគន់​។​
ពិតណាស់ ក្រុមហ៊ុន​ស៊ីន​ទ្រី ដែលមាន​លោក​សេង សា​វី ជា​ប្រធាន​ក្រុមហ៊ុន លោក​សេង ចំរើន ជា​អនុប្រធាន ក្រុមហ៊ុន​និង​លោកស្រី សេង សូ​រី​ដា ជា​អនុប្រធាន​ក្រុមហ៊ុន​នោះ ត្រូវបាន​សាធារណជន​ទូទាំង​៩​ខណ្ឌ ក៏ដូចជា ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​រិះគន់ថា «​ក្រុមហ៊ុន​នេះ​គ្មាន​កម្រិត​» ព្រោះ​ប្រើ​ឡាន​ចាស់ៗ​ទ្រុឌទ្រោម​និង​ប្រើ ឧបករណ៍​ចាស់ៗ​មិន​ទំនើប ធ្វើ​ឲ្យ​សំរាម​ត្រូវ​រាយប៉ាយ​ពេញ​ផ្លូវ​ប្រមូល​មិនទាន់ ជួនកាល​គរ​ទុក​៤​ទៅ​១០​ថ្ងៃ​តាម របង​សាលា តាម​មន្ទីរ​ក្រសួង​នានា​ក៏មានដែរ​។ គេ​រិះគន់​ទៀតថា «​ឈ្មោះ​ជា​ក្រុមហ៊ុន​ស៊ីន​ទ្រី មាន​ភារកិច្ច​ប្រមូល សំរាម និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​» តែ​មើល​ពី​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ ហាក់បីដូចជា​រយីករ​យា​គ ណាស់ ពេលខ្លះ​ម៉ោង​៨​ទៅ​៩​ព្រឹក ហើយ​នៅតែ​ប្រមូល​សំរាម​ចេញ​មិនទាន់​អស់ពី​តាម​ដង​ផ្លូវធំៗ​ទៀត​។ ប៉ុន្តែ​បើ ខាង​ចុះ​ទារលុយ​តាម​ផ្ទះ​វិញ គឺ​លឿន​ណាស់ ជួនកាល​ទារ​តាម​វិក្កយបត្រ​ភ្លើង ជួនកាល​ឲ្យ​បុគ្គលិក​ចុះ​ទារ ជួន កាល​ចេញ​លិខិត​ទារប្រាក់​ក៏មានដែរ​។​
គេ​ចាំបាន​ថា កាលពី​ថ្ងៃ​ដែល​លោក​អភិបាលក្រុង​ឲ្យ​មេដាយ​ស្តីបន្ទោស​ដល់​ម្ចាស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ថ្ងៃ​ប្រជុំ​នោះ គឺ​ខាង​ក្រុមហ៊ុន​បាន​ដោះសា​របៀប​ក្មេង​បៀម​ដៃ និង​របៀប​មិន​ទទួលខុសត្រូវ​តប​ទៅ​ចៅហ្វាយក្រុង​វិញ មកពី ប្រមូល​សំរាម​មិនទាន់ ព្រោះ​ឡាន​ខូច​ច្រើនពេក និង​ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​មិនបាន​ល្អ​។ ពាក្យ ដោះសា​នោះ ត្រូវបាន​គេ​រិះគន់ថា «​ក្រុមហ៊ុន​នេះ​ចង់​ធ្វើ​នំ​អត់​ម្សៅ ចុះបើ​ដឹងថា ឡាន​ក្រុមហ៊ុន​ខ្លួន​ចាស់ៗ​ច្រើន ហេតុអ្វី​មិន​នាំចូល​ឡាន​ថ្មីៗ​មក​ដំណើរការ​ទៅ​? ទាំងនេះហើយ​ទើប​គេ​ថា «​ការ​ដោះសា​មិន​ឡូហ្ស៊ិក​»​។ រចនា សម្ព័ន្ធ​ក្នុង​ក្រុមហ៊ុន​ស៊ីន​ទ្រី តាំងពី​ប្រធាន​រហូតដល់​អនុប្រធាន​និង​ផ្នែក​ខ្លះទៀត គឺ​សុទ្ធតែ​ត្រកូល​«​សេង​»​ទាំង អស់​។ អ៊ីចឹង​ហើយ​ទើប​មានតែ​ការ​វេច​ខ្ចប់ រីឯ​ការទទួលខុសត្រូវ​ខាង​សំរាម​គឺ​គ្មាន​នោះឯង​។​
សាធារណជន​បាន​ឲ្យ​ដឹងថា យក​ល្អ​ខាង​សាលាក្រុង ត្រូវតែ​ប្រកា​សរក​ក្រុមហ៊ុន​ប្រមូល​សំរាម​ណា​ដែលមាន លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​មក​ធ្វើ​កិច្ចការ​នេះ ដើម្បី​ឲ្យ​វា​សមស្រប​ទៅនឹង​ពាក្យ​ថា ទីក្រុង​ស្អាត បរិស្ថាន​ល្អ​និង ហូប​ស្អាត ផឹក​ស្អាត​។ ប៉ុន្តែ​ក៏មាន​សាធារណជន​ខ្លះ​បានលើកឡើង​ដែរ​ថា យក​ល្អ​គួរ​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន ស៊ីន​ទ្រី​របស់លោក​សេង សា​វី កែប្រែ​ឥរិយាបថ​សិន​ទៅ​។ បើ​កែ​លែង​ឡើង ហើយ​ចាំ​រក​អ្នកថ្មី​មក​ជំនួស​ក៏​វា​មិន ហួសពេល​ដែរ​។​
គេ​និយាយ​លេងសើច​ថា «​ខាង​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមូល​សំរាម​មិនទាន់​បន្ទោស​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​មិន បានល្អ រីឯ​មន្ទីរ​សាធារណការ​ក្រុង​វិញ ពេល​លូ​ស្ទះ​ក៏​បន្ទោស​ប្រជាពលរដ្ឋ​ចេះតែ​បោះ​សំរាម​ចូល​លូ​។ ទោះបីជា យ៉ាងណាក្តី ការ​ដោះសា​ទាំងនោះ​គ្មាន​ឡូហ្ស៊ិក និង​គ្មាន​ការទទួលខុសត្រូវ​ទាល់តែសោះ​។ បើ​ក្រុមហ៊ុន​ល្អ មន្ត្រី​សាធារណការ​ក្រុង​វ័យឆ្លាត​គួរ​ឆ្លើយថា «​ចាំ​ពួកយើង​កែ​ទំរង់​ឬក៏​មាន​វិធានការ​ថ្មី​»​នោះ ទើប​សមជា​អ្នក ទទួលខុសត្រូវ​ខ្ពស់ ដោយ​មិន​ត្រូវយក​លេស​ខឹង​សត្វ​គោ​ទៅ​វាយ​រទេះ​នោះទេ​៕

ដោយ​៖​តា​បណ្ឌិត


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya