ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ចៅ ម៉េង សប្បាយ​កើប​លុយ​ពី​ឈ្មួញ​ទុច្ចរិត​

លោក​ចៅ ម៉េង សប្បាយ​កើប​លុយ​ពី​ឈ្មួញ​ទុច្ចរិត​

ព្រះសីហនុ ៖ គេ​និយាយថា ក្រុម​ឈ្មួញ​ធំៗ​ជាច្រើន ដែល​រកស៊ី​នាំចូល​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ហ្គាស​គេចពន្ធ មកពី​ប្រទេស ជិតខាង​ដឹក​ចូល​ខេត្ដ​ព្រះសីហនុ​ទាំង​ទូកៗ​មាន​ចំណុះ​រាប់ម៉ឺន​លីត្រ និង​ហ្គាស​វិញ​មាន​ចំនួន​រាប់សិប តោន​ក្នុង​មួយ​យប់ៗ​គេ​មិនដែល​ឃើញ លោក ចៅ ម៉េង ដឹកនាំ​មន្ដ្រីក្រោមឱវាទ ចុះទៅ​បង្ក្រាប​ឬ​ទប់ស្កាត់​ម្ដងណា​ឡើយ ។​

​លោក ចៅ​ម៉េង បានដាក់​ពង្រាយ មន្ដ្រីក្រោមឱវាទ​ឱ្យចេញ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​បែបនេះ នាំឱ្យ​ក្រុមអាជីវករ​ពាណិជ្ជករ​ដែល​រកស៊ី​នាំចូល ទំនិញ​ស្របច្បាប់​និង​បង់ពន្ធ​ត្រឹមត្រូវ​ជួប ផល​លំបាក​យ៉ាងខ្លាំង​ក្នុងការ​រកស៊ី​លក់ដូរ ឬ​ដឹកជញ្ជូន​ទំនិញ ព្រោះ​ត្រូវ​បង់ពន្ធ​ជូន រដ្ឋ​មួយ​ជាន់​ហើយ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់លុយ​ក្រោម​តុ​ឱ្យ​នគរបាល​សេដ្ឋកិច្ច​របស់ លោក ចៅ ម៉េង​ថែម​ទៀង​ផង​។ ដូច្នេះ​ក្រុម អាជីវករ​រកស៊ី​ស្របច្បាប់​ត្រូវ​លក់ទំនិញ ក្នុងតម្លៃ​ខ្ពស់​នៅតាម​ទីផ្សារ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ឈ្មួញ​ខិលខូច​ដែល​រកស៊ី​ដឹក ជញ្ជូន​ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់ បានទេ ។

​​លោក ចៅ ម៉េង​ក៏បាន​ពង្រាយ​មន្ដ្រី ក្រោម​ឱវាទ​ឱ្យចេញ​គ្រប់​ច្រកល្ហក​ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ធំៗ​នៅតាម​ឃ្លាំង​ស្ដុក​ទំនិញ​ខុសច្បាប់​រាប់រយ​កន្លែង​នៅ ទូទាំង​ខេត្ដ​ព្រះសីហនុ​សូម្បីតែ​ទីតាំង​ដេប៉ូ លក់​ឈើ ក៏​សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ​ប្រចាំខែ​ឲ្យ​នគរបាល​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក​ផងដែរ ។ ក្នុង​មួយខែៗ គេ​មិនដឹងថា​ចំណូល​ដែល​ក្រុម​ឈ្មួញ​ធំៗ​បង់​ខែ​ឲ្យ​លោក មាន​ចំនួន​ប៉ុន្មាន​ឱ្យ​ប្រាកដ​ទេ ប៉ុន្ដែ​បើតាម​មន្ដ្រី​តូចតាច​មួយចំនួន​បាន​បង្ហើប ឲ្យ​ដឹងថា​ផលប្រយោជន៍​ដែល​បានមក  ពី​ការឃុបឃិត​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​មិនដឹង​ជា​យក​ទៅណា​អស់​ទេ​ក្នុង​មួយខែៗ​ទើប​គេ​សង្កេតឃើញ​មន្ដ្រី​ជំនិតៗ​របស់លោក​នាំគ្នា​យកលុយ​ទៅ​បោះ ចោល​តាម​ហាង​ផឹកស៊ី និង​តាម​កន្លែង​កម្សាន្ដ​សប្បាយ​ស្ទើរ​មិន​លស់​យប់​ណា​ឡើយ ។​
​គេ​និយាយថា​ចាប់តាំងពី​លោក ចៅ ម៉េង បាន​ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ គេ​សង្កេតឃើញថា​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញ ត្រូវបាន​កេណ្ឌ​ប្រមូល​ឱ្យ​ចូលមក​បង់លុយ​ជាប្រចាំ​ខែ  ជូន​លោក​យកទៅ​ច្រក​ហោប៉ៅ​ជាជាង អនុវត្ដ​តួនាទី​ដើម្បី​បង្ការ​បង្ក្រាប​អំពើ​ល្មើសច្បាប់​នៃ​ការដឹកជញ្ជូន​ទំនិញ​គេច ពន្ធ​ឬ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ។​
​គេ​និយាយទៀតថា ក្រុម​ឈ្មួញ​ទាំងឡាយ​ដែល រកស៊ី​នាំចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​តាម​កំពង់ផែ​សមុទ្រ ដូចជា​អីវ៉ាន់​ចាប់ ហួយ ប្រេងម៉ាស៊ីន​គ្រឿងសំណង់ គ្រឿង បន្លាស់​យានយន្ដ​ធុង​ក្លាស្សេ​ធំៗ​សុទ្ធសឹង​ជា​ប្រភេទ​ទំនិញ​ខុសច្បាប់​។​គេ​សង្កេតឃើញ លោក ចៅ ម៉េង​មានការ​យោគយល់ សម្រាប់​ក្រុម​ឈ្មួញ​ទាំងនោះ​មិនដែល​បង្កបញ្ហា​អ្វី​ឡើយ គេ​ដឹងថា ពួក​ឈ្មួញ​ធំៗ​អស់ទាំង​នោះបាន​បង់លុយ​ប្រចាំខែ ជូន​លោក ចៅ ម៉េង​គ្រប់​ចំនួន​អស់ហើយ ទើប​មិនមាន​ការបង្ក្រាប ។​

​ក្រុមអាជីវករ​ដែលរ​ក​ស៊ី នាំចូល​ទំនិញ​ស្របច្បាប់​តាមរយៈ​ការបង់ពន្ធ​ត្រឹមត្រូវ បែរជា​លោក ចៅ ម៉េង​កោសរូស​បង្ខំ​ឱ្យ​ពួកគាត់​បង់លុយ​តាម តែ​ទំនើង​ចិ​ត្ដ​ហើយ​បើ​គ្មាន​លុយ​បង់​ឱ្យ នគរបាល​សេដ្ឋកិច្ច​របស់លោក ចៅ ម៉េង​ទេនោះ ត្រូវគេ​ចាប់យក​ទំនិញ​បង្ខំ​ឱ្យ​បង់ពិន័យ​នាំឱ្យ​ខាត​ឡុងចុង​ជាមិនខាន ។​
​ក្រុម​ឈ្មួញ​មួយចំនួនទៀត បាន​ដឹក ជញ្ជូន​ឈើ​ប្រណីត ដែល​ពួកគេ​ដឹកជញ្ជូន​មកពី​តាម​កោះ​នានា​ក្នុង​ដែនសមុទ្រ​យកមក​លក់​ចែកចាយ​នៅតាម​ដេប៉ូ​ទូទាំង ខេត្ដ​ព្រះសីហនុ​ទាំងយប់​ទាំង​ថ្ងៃ​ធ្វើជា ចំហ ហើយ​ឈើ​ប្រណីត​ខ្លះទៀត​ត្រូវបាន​ក្រុម​ឈ្មួញ​រៀបចំ យកទៅលក់​នៅក្រៅ ប្រទេស​ដាក់​តាម​កុងតឺន័រ​ចេញ​តាម ច្រក​កំពង់ផែ​អន្ដរជាតិ​ខេត្ដ​ព្រះសីហនុ ក៏​លោក ចៅ​ម៉េង ប្រមូល​លុយ​យកទៅ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ផងដែរ ។​

​ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ កាសែត​អរិយធម៌​មិនអាច​ទាក់ទង​លោក  ចៅ ម៉េង ដើម្បី​សុំ​ការបំភ្លឺ​បានទេ កាលពី​ថ្ងៃទី​២៣​ខែសីហា ឆ្នាំ​២០១៣ ៕

ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya