ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ខណ្ឌ​រដ្ឋបាល​ជលផល​​និង​កំលាំងចំរុះ​លេង​​ធម៌​ក្តៅ​លើ​អ្នកនេសាទ​ខុសច្បាប់​ ​

ខណ្ឌ​រដ្ឋបាល​ជលផល​​និង​កំលាំងចំរុះ​លេង​​ធម៌​ក្តៅ​លើ​អ្នកនេសាទ​ខុសច្បាប់​ ​

ក្រចេះ​៖ បើ​កាសែត​អរិយធម៌​ចាំ​មិន​ភ្លេច​ទេនោះ នេះ​ជា​លើក​ទី​២​ហើយ ដែល​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត និង​កំលាំងចំរុះ ចុះបង្ក្រាប​និង​រឹបអូស​ឧបករណ៍​អ្នកនេសាទ​ខុសច្បាប់ នៅត្រង់ចំណុច​បឹង​រំលិច ក្នុងភូមិ​សាស្ត្រ ក្រុង​ក្រចេះ តែ​ប្រតិបត្តិការ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣ ដូចជា​យុទ្ធសាស្ត្រ​វែក​ចក​អ៊ីចឹង ព្រោះ​ប្រជា​អ្នកនេសាទ​ខុសច្បាប់​ទាំងនោះ ហាក់បីដូចជា​មិន​ញញើត​កំលាំង​សមត្ថកិច្ច​ចំរុះ​នោះឡើយ​។​
ក្នុងការ​ចុះបង្ក្រាប​នោះ គេ​ឃើញ​ដឹកនាំ​ដោយ​លោក​ខ័​ណ្ឌ ចំណាន អនុប្រធាន​គណៈកម្មាធិកា​រ​បង្ក្រាប​បទ ល្មើស​ជលផល ដែល​សហការ​ជាមួយ​សហគមន៍​នេសាទ​អូរឫស្សី​និង​រកា​កណ្តាល​។ ក្នុងនោះ​កំលាំងចំរុះ​រឹបអូស បាន​ស្បៃ​មុង​ប្រវែង​១៨០០​ម៉ែត្រ មាត់​លូ​ចំនួន​៦៥​មាត់ ចម្រឹង​ឫស្សី​៥០០​ដើម និង​ចាក់​លែង​កូន​ត្រី​គ្រប់​ប្រភេទ ចូលក្នុង​បឹង​ចំនួន​២៥​គីឡូក្រាម​ផងដែរ​។ ទោះជា​មានការ​ហាមឃាត់​ពី​សំណាក់​មន្ត្រីជលផល ដល់​អ្នកនេសាទ កុំ​ឲ្យ​រកត្រី​ក្នុង​រដូវ​ត្រី​ពង​កូន​យ៉ាងណាក្តី ក៏​ប្រជា​អ្នកនេសាទ​ទាំងនោះ មិន​យក​ត្រចៀក​ស្តាប់​និង​អនុវត្តតាម​ឡើយ គឺ​ពួកគេ​ភ័យខ្លាច​តែ​កំលាំងចំរុះ​ចុះទៅ​ចាប់​ម្តងៗ​ប៉ុណ្ណោះ ពោលគឺ​ក្រោយពី​សមត្ថកិច្ច​ទាំងនោះ​ឡើងមក​វិញ​ពួកគេ បន្ត​ដាក់​ស្បៃ​មុង និង​មាត់​លូដ​ដែលជា​ដដែល គឺ​បានតែ​ត្រឹម​ដូច​វែក​ចក​ប៉ុណ្ណោះ​។​
ក្នុង​រដូវ​បិទ​នេសាទ​មាន​ប្រជាជន​ភាគច្រើន​គេ​យល់​ពី​សារសំខាន់ ដោយ​មិនបាន​ចុះទៅ​រកត្រី​នោះទេ តែ​ក៏មាន អ្នកនេសាទ​អត់​ខួរក្បាល​មួយចំនួន នៅតែ​លួចលាក់​ចុះទៅ​រកត្រី​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ក្រុង​ក្រចេះ សូម​ឲ្យ​សមត្ថកិច្ច​ចំរុះ​បន្ត​ចុះបង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម បើ​មិន​ដូច្នេះ​ទេ​គ្មាន​ត្រី​ហូប​សំរាប់​ឆ្នាំក្រោយៗ​ឡើយ​។ ក្នុងការចុះ​បង្ក្រាប​ទាំង​២​លើក ពុំមាន​ចាប់បាន​អ្នកនេសាទ​ខុសច្បាប់​ណា​ម្នាក់​ឡើយ ដោយ​គ្រាន់តែ​រឹបអូស​បាន ឧបករណ៍​នេសាទ​ខុសច្បាប់​យកទៅ​រក្សាទុក​នៅ​ឯ​រដ្ឋបាល​ជលផល​ខេត្ត​ប៉ុណ្ណោះ​។​
សូម​មន្ត្រីជលផល​មេត្តា​ក្រឡេក​ទៅ​មើ​លតា​មដង​ទន្លេ​ម្តុំ​ថ្ម​គ្រែ​ផង ព្រោះ​មាន​ទូក​អ្នកនេសាទ​ខុសច្បាប់​ច្រើន ណាស់ កំពុង​ធ្វើ​ចរាចរណ៍​រកត្រី​ក្នុង​ដែន​អភិរក្ស​នៅ​ទីនោះ​។ សូមកុំ​បង្ក្រាប​គ្នា​គេ​ទុក​គ្នាឯង​មិនល្អ​មើល​នោះ ឡើយ​។ គេ​និយាយថា នៅតាម​ដង​ទន្លេ​ម្តុំ​ថ្ម​គ្រែ​នោះ​មាន​ទូក​ចាប់ពី​១០​ទៅ​១៥​ទូក​ចេញ​នេសាទ ហើយ​ចាប់​ត្រី បាន​ក្នុង​មួយ​ទូកៗ ពី​២៥​ក្បាល​ដល់​៥០​ក្បាល ដែល​ត្រី​ទាំងនោះ​មាន​ពង​ពេញៗ​ពោះ​រួច​មាន​ទម្ងន់​ចាប់ពី​៣​គីឡូ ក្រាម​ដល់​៧​គីឡូក្រាម​ឯណោះ​។ ករណីនេះ​សូម​លោក​អភិបាលស្រុក​សំបូរ​មើល​ឡើងវិញ​ផង​៕
​ដោយ​៖ ឌឹ​ម សឿន​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya