បន្ទាយមានជ័យៈ ក្មេងស្រីបងប្អូបបង្កើត២នាក់បានរងរបួសធ្ងន់ស្រាលដោយសាម៉ូតូបុកពេញមួយ
ទំហឹងខណៈជិះកង់បត់ឆ្លងផ្លូវចូលទៅសាលារៀនកាលពីម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី២៣ សីហា ២០១៣ ត្រងចំណុចមុខសាលារៀនÉកជនមួយ ក្នុងភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្រី២នាក់ជាបងប្អូន
បង្កើតបានជិះកង់លើកំណាត់ផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើតលុះដល់ចំនុនកើតហេតុក្មេងស្រីរងគ្រោះបានបត់ឆ្លងផ្លូវក្នុងគោលបំណងទៅសាលារៀនតែមិនទាន់ដល់ទ្រូងផ្លូវផងក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដា ពាក់ស្លាកលេខ ឧ,មានជ័យ 1A 2110 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាបានបុកកង់របស់ក្មេងស្រីទាំងពីរពេញមួយទំហឹងបណ្តាលអោយក្មេងស្រីដែលជាអ្នកឌុបឈ្មោះ មួន ជីមលាន អាយុ១២ ឆ្នាំ បានរងរបួសធ្ងន់បែកក្បាលនិងសន្លប់បាត់ស្មារតី ចំនែកក្មេងស្រីដែលជាអ្នកអមដំនើរមានឈ្មោះ មួន ជីមឡែន អាយុ ៨ឆ្នាំ បានរងរបួសស្រាល ។ ចំពោះអ្នកបើកម៉ូតូបង្កហេតុបានធ្វើការរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុក្មេងស្រីទាំងពីរត្រូវបានឪពុកម្តាយនាំយកទៅបង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ចំនែក
ម៉ូតូបង្ក និងកង់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ សម្បត្តិ សីហា
» Breaking News, ព័ត៌មានជាតិ » ក្មេងស្រី២នាក់របួសធ្ងន់ស្រាលខណៈជិះកង់បត់ឆ្លងផ្លូវចូលសាលាត្រូវម៉ូតូបុក