ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ប​ញ្ចូ​ន​​មេអណ្តើក​​នាំ​ស្ដ្រី​ទៅធ្វើ​ពេស្យារ​​នៅ​ប្រទេស​ថៃ​ទៅ​សាលាដំបូង

ប​ញ្ចូ​ន​​មេអណ្តើក​​នាំ​ស្ដ្រី​ទៅធ្វើ​ពេស្យារ​​នៅ​ប្រទេស​ថៃ​ទៅ​សាលាដំបូង

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣​នេះ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​បា​នប​ញ្ចូ​ន​ស្ដ្រី​ជា​មេអណ្ដើក​ម្នាក់​នាំ​ស្ត្រី​ទៅធ្វើ​ពេស្យា​នៅ​ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែសីហា ។​ហើយ​ធ្វើការ​ឃាត់ខ្លួន​យោងតាម​ពាក្យបណ្ដឹង​របស់​នារីរ​ង​គ្រោះ​២​នាក់ ដែល​ត្រូវគេ​នាំយក ទៅធ្វើជា​ស្ដ្រី​ពេស្យា នៅ​ប្រទេស​ថៃ ។
​ស្ដ្រី​ជា​មេអណ្ដើក​ដែល ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ​ជ្រា លីន​ដា ហៅ វីន អាយុ​២៣​ឆ្នាំ ជា​អ្នករត់​តុ​នៅ​ភោ​ជ នី​យ​ដ្ឋា​ន​ឈី​កា​ហ្គោ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​ទាក់ទិន​និង​ករណី​នាំ​ស្ត្រី​ទៅធ្វើ​ពេស្យា​ឆ្លងដែន​នេះ​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អនីតិជន​បានឱ្យដឹងថា​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​២​នាក់​បានដាក់​ពាក្យបណ្តឹង ទើប​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​នេះ​ភ្លាមៗ​តែម្តង ។​
​គួរបញ្ជាក់​ថា​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែសីហា ឈ្មោះ​ជ្រា លីន​ដា ហៅ​វីន បាន​ទៅ​ជួល បន្ទប់​ស្នាក់​នៅក្បែរ​បន្ទប់​របស់​ស្ត្រី​រងគ្រោះ ពេលនោះ​ស្ត្រី​សង្ស័យ​ឈ្មោះ​វីន បាន​បបួល​ស្ត្រី​រងគ្រោះ​២​នាក់​នៅក្បែរ​បន្ទប់​ជួល​ឲ្យ​ទៅ​ដើរលេង​ជាមួយ​បុរស​ម្នាក់​ដោយ​ក្នុង​១​យប់ បាន​៣០០​ដុល្លារ ។​ខណៈនោះ​ស្ត្រី​រងគ្រោះ​បន្តថា​ដោយសារតែ​ចង់បាន ប្រាក់​ពួកនាង​ក៏​យល់ព្រម​ទៅតាម ក្រោយពី​ស្ម័គ្រចិត្ដ​ហើយ​មាន​នារី​២​នាក់​ទៀត​ទៅជា​មួយ​ដែរ ដោយបាន​ណាត់ជួប​គ្នា​នៅ​ក្លិប​កម្សាន្ដ​ស្កា​យ ម្ដុំ​ផ្សារ​ដី​ហុយ ហើយ​មាន​រថយន្ដ​តាក់ស៊ី​មួយគ្រឿង​នៅចាំ​ទទួល​ពួកនាង ។​
​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​បន្តទៀត​ថា ខណៈពេលដែល​ជួបជុំគ្នា​ហើយ​នោះ ស្ត្រី​សង្ស័យ​ជា​មេអណ្ដើក បាន​នាំ​ពួកនាង​ធ្វើដំណើរ​ទៅកាន់​ខេត្ដ កោះកុង នៅពេលដែល​ទៅដល់​ខេត្តកោះកុង​ហើយ​នោះ ស្ត្រី​ជា​មេអណ្តើក​បាន​ទៅ​ឈប់​នៅ​ផ្សារ​មួយកន្លែង ដែល​ស្ត្រី​រងគ្រោះ​មិន​ស្គាល់ មិនបាន​ប៉ុន្មាន​ផង​ក៏មាន​មនុស្ស​ស្រី​ម្នាក់​ទៅ​ជួប ហើយ មនុស្ស​ម្នាក់​នោះ​ក៏​នាំ​ដើរ​ចេញពី​ផ្សារ មួយ​ក្នុង​ខេត្ដ​កោះកុង ដោយ​ឆ្លងកាត់ បន្ទាយ​ទាហាន ឡើង​ភ្នំ​ចុះ​ភ្នំ​អស់​រយៈ ពេល​ជាង​៣​ម៉ោង ទើប​ចូលដល់​ដី​ថៃ គឺ​ស្រុក​ខ្លងស្រ៊ុន ដែលជា​តំបន់​ទេស ចរណ៍​ផ្លូវភេទ ។ ខណៈពេល​ទៅដល់​ដី​ថៃ អ្នក ជូន​ដំណើរ​បាន​នាំ​ពួកនាង​ចូល​ផ្ទះបន មួយកន្លែង ពេលនោះ​ស្ដ្រី​ម្នាក់​ទំនងជា ថៅកែ​បន​បាន​សួរថា តើ​ព្រមធ្វើ​ស្រីបន ទេ ? ពួកនាង​បានប្រកែក ទើប​មេបន​នៅ ស្រុក​ខ្លងស្រ៊ុន ដេញ​នាង​ឱ្យ​វិល​មកវិញ​តែម្តង ។​
​ស្ត្រី​រងគ្រោះ​បញ្ជាក់​បន្ថែមទៀតថា ពេល​ពួកនាង​ទៅដល់​ប្រទេស​ថៃ​បាន ១​ថ្ងៃ ក៏ត្រូវ​ឈ្មោះ​ជ្រា លីន​ដា បម្រុង​លក់ ឱ្យនៅ​បម្រើ​ផ្លូវភេទ តែ​ដោយ​នាង​មិន ព្រម​ក៏​ត្រូវគេ​បញ្ជូន​ឱ្យមក​ស្រុក​ខ្មែរ​វិញ ។ ក្រោយពេល​មកដល់​នាង​បាន​ស្វែងរក ជួប​មេអណ្ដើក​ឈ្មោះ ជ្រា លីន​ដា ហៅ​វីន ក៏​ឃើញ​នៅ បន្ទប់​ផ្ទះជួល​ខាងលើ ទើប​ទូរស័ព្ទ​ទាក់ទង ទៅ​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ភ្លាមៗ​តែម្ដងទៅ ។​
​ក្រោយពី​ឃាត់ខ្លួន មន្ដ្រីនគរបាល​កា​រិ​យា ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការ ពារ​អនីតិជន​រាជធានី​ភ្នំពេញ​បាន​កសាង សំណុំរឿង​បញ្ជូន​មេអណ្ដើក​រូបនេះ​ទៅ កាន់​សាលាដំបូង​រាជធានី ដោយ​ចោទ ប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ។​
​ទោះយ៉ាងណា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ដ្រី​ជាប់ចោទ​បាន​ឆ្លើយ បដិសេធថា ខ្លួន​មិនបាន​ដឹង​នោះទេ គឺ​ធ្វើ​ទៅតាម​ស្ដ្រី​ម្នាក់​ដែល​មក​ទទួល​ស្ត្រី​រងគ្រោះ​ទៅ កោះកុង​តែប៉ុណ្ណោះ ។​
​ទោះបីជា​បា​នប​ដិ សេធ​យ៉ាងណាក៏ដោយ ស្ដ្រី​ជាប់ចោទ​ជា​មេអណ្ដើក​ខាងលើ​ត្រូវបាន​សាលាដំបូង​ចោទប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​ឆ្លងដែន និង​ផ្តន្ទាទោស​ជាប់​ព​ន្ឋ​នាគា​៕
ដោយ៖ ព្រហ្ម វិលៀម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya